News
Why Reading is Important for Students
Posted by Team GooShop on
Many students want to do well in school, and reading is a big part of it. Reading is a way of gaining knowledge from textbooks, and you’re probably struggling with it. Academic texts have never been easy to read. However, you will be surprised at how reading books, in general, can help your academic life. Reading removes stress. School is stressful, isn’t it? Those assignment deadlines, upcoming tests, and read-before-class chapters! The good news is that reading books is a stress remover. When you’re stressed out, you waste a lot of time doing nothing and thinking about everything. That’s why...
3 Experienced Tips on How to Focus while Reading
Posted by Team GooShop on
When it comes to reading, people usually respond that they could not read well because they lack focus. As someone who reads almost every day resulting from majoring in a language university, working in the reading industry, and maintaining daily bible reading habits, I’m going to share 3 tips on how to focus while reading based on my own experience. You’ll find similar structures in each part ranging from the root causes, its effects, and its solutions from personal experience. Read when your brain is in its best state Don’t complain that you can’t focus on reading after going through...
- 0 comment
- Tags: concentration, focus, reading
ស្នាមញញឹមដែលខ្ញុំចងចាំ
Posted by Team GooShop on
អ្នកធ្លាប់ចងចាំស្នាមញញឹមរបស់នរណាម្នាក់ ដែលអាចធ្វើឱ្យជីវិតអ្នក ស្រាប់តែមានន័យជាងមុនទេ? នៅថ្ងៃអាទិត្យមួយ ខ្ញុំបានទៅញាំអាហារថ្ងៃត្រង់ជាមួយមិត្តខ្ញុំម្នាក់។ វាជាថ្ងៃដែលខ្ញុំមានទុក្ខកង្វល់ជាច្រើនក្នុងចិត្ត ដោយពិបាកក្នុងការបរិយាយ។ បើរ៉ាយរ៉ាប់ទីនេះ អាចធ្វើឱ្យអ្នកអានឈឺក្បាលក៏ថាបាន។ ចៃដន្យអី គ្រានោះមាននារីម្នាក់ដែលមិត្តខ្ញុំស្គាល់ បានចូលរួមញាំអាហារថ្ងៃត្រង់ជាមួយពួកយើងដែរ។ នាងស្អាតណាស់! ស្នាមញញឹមលើផ្ទៃមុខនាង គួរឱ្យចង់គយគន់មែនទែន។ ពេលនាងញញឹម ភ្នែករបស់នាងហាក់ចេញពន្លឺ។ ពេលនាងនិយាយ ស្នាមញញឹមនោះមាននៅលើផ្ទៃមុខនាងជានិច្ច។ រំពេចនោះ ទុក្ខកង្វល់ទាំងឡាយរបស់ខ្ញុំក៏បានរសាត់បាត់ទៅ ហើយស្នាមញញឹមរបស់នាង ដិតដាមក្នុងចិត្តខ្ញុំជានិច្ច។ ស្នាមញញឹមមួយនោះបានផុសឡើង ក្នុងការគិតរបស់ខ្ញុំម្តងហើយម្តងទៀតពេញមួយសប្តាហ៍ ហើយខ្ញុំក៏អាចបញ្ឈប់ទុក្ខកង្វល់របស់ខ្ញុំបានមួយរយៈ ដោយការស្ញោចសរសើរពីស្នាមញញឹមដ៏ឥតខ្ចោះនោះ វាជាស្នាមញញឹមដែលអាចទាញខ្ញុំចេញពីពិភពដ៏ងងឹតបាន។ អ្នកដឹងទេ? ខ្ញុំគិតថា ស្នាមញញឹមពិតជាស្រស់ស្អាតណាស់។ ពេលខ្លះជីវិតយើងពិតជាងងឹតពេកហើយ តែស្នាមញញឹមមួយ អាចធ្វើឱ្យយើងដើរក្នុងជីវិតនេះ ពោរពេញដោយពន្លឺវិញក៏ថាបាន។ ដូចនេះ យើងគួរផ្តល់ស្នាមញញឹមទៅកាន់មនុស្សឱ្យបានច្រើន ពីព្រោះ ពិភពលោកនេះអាចមានមនុស្សជាច្រើនដែលកំពុងត្រូវការវា… Happy International Day of Happiness! Copyright ©2015-2023 GooShop.
អំណោយសៀវភៅសម្រាប់ទិវាសិទ្ធិនារី
Posted by Team GooShop on
នេះជាសារជូនទៅកាន់ស្ត្រីគ្រប់រូបក្នុងសាកលលោកនេះ... អ្នកគឺជាស្ត្រីដ៏រឹងមាំ ស្រស់ស្អាត និងពូកែ! អ្នកតែងតែគិតពីមនុស្សជុំវិញខ្លួន ទោះបីវាមិនបានហុចផលប្រយោជន៍អ្វីដល់អ្នកវិញក៏ដោយ ពីព្រោះសុភមង្គលមនុស្សជាទីស្រឡាញ់របស់អ្នក គឺជាសុភមង្គលរបស់អ្នកផងដែរ។ អ្នកដឹកនាំ អ្នកបម្រើ អ្នកស្រឡាញ់។ សូមអរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការលះបង់និងភាពកក់ក្តៅ ដែលអ្នកបានផ្តល់មកកាន់ពិភពលោក។ អ្នកពិតជាសាកសមនឹងការកោតសរសើរដ៏ធំធេង ពីមនុស្សទាំងអស់ដែលមានដង្ហើមលើផែនដីនេះ។ អបអរទិវាសិទ្ធិនារី! ហ្គូសបសូមជូនអំណោយជាសៀវភៅអំពីការលើកកម្ពស់ស្ត្រី ដើម្បីជាការអបអរទិវាសិទ្ធិនារីនេះ! 1. How to Stop Feeling Like Sh*t by Andrea Owen 2. You are a Badass by Jen Sincero 3. Women Who Think Too Much by Susan Nolen-Hoeksema 4. Becoming by Michelle Obama 5. Keep Moving by Maggie Smith 6. Wintering by Katherine May 7. I Want to Die but I Want to Eat Tteokbokki by Baek Sehee 8. Yoke by Jessamyn Stanley
រឿង អនុស្សា (ភាគបញ្ចប់)
Posted by Team GooShop on
ភាគទី៣៖ ការចងចាំល្អៗ និពន្ធដោយ៖ កូនឈើ អាកាសធាតុខែធ្នូនាំមកនូវខ្យល់ស្ងួតដែលធ្វើឱ្យរឹតតែត្រជាក់ឡើងៗ។ ស័កតែងយកកាហ្វេក្តៅៗឱ្យខ្ញុំញាំជារៀងរាល់ព្រឹកនៅមុខ Peekabook តាំងពីខ្ញុំសរសើរថ្វីដៃគេម្តងនោះមក។ ខ្ញុំរអៀសដៃណាស់ នៅពេលគេហុចឱ្យម្តងៗ។ តែខ្ញុំមិនអាចបដិសេធបានទេ ពីព្រោះមុខញញឹមញញែមរបស់គេ ពេលខ្ញុំទទួលកាហ្វេពីដៃគេរួចនោះ វាគួរឱ្យចង់មើលណាស់។ ខ្ញុំមិនបាននៅនិយាយជាមួយគេច្រើនឡើយ បានត្រឹមនិយាយពាក្យអរគុណរួចក៏ចូលទៅធ្វើការទៅ។ “នេះមានប្រុសសង្ហារមកចាំហុចកាហ្វេឱ្យរាល់ព្រឹកផង!” បេនដើរមកជិតតុធ្វើការខ្ញុំរួចនិយាយឌឺដង។ ខ្ញុំមិននិយាយអ្វី បានត្រឹមធ្វើការបន្តមិនខ្វល់ពីពាក្យរបស់គេ។ “កុំថានាងចូលចិត្តគេដែរណា?” គេឱនមុខមកជិតខ្ញុំរួចបញ្ចេញឃ្លាដ៏សែនខ្នាញ់នេះ។ “ពាក់ព័ន្ធអីនឹងលោក?” “នេះខ្ញុំចែចូវនាងជិតពីរឆ្នាំហើយ មិនយកភ្នែកសម្លឹងខ្ញុំខ្លះទេ?” “ឆឹស!” ខ្ញុំរុញគេចេញ ព្រោះអាប៉ិនេះនិយាយអញ្ចេះ សកម្មភាពធ្វើអញ្ចោះ។ “ចុងឆ្នាំនេះ Peekabook នឹងមានដំណើរកំសាន្តបុគ្គលិក...” គេបន្ត។ “ទៅណា?” ខ្ញុំនិយាយបណ្តើរ ដៃវាយឯកសារបណ្តើរ។ “មណ្ឌលគិរី… បោះតង់នៅមណ្ឌលគិរី!” “បោះតង់?” ខ្ញុំងាកទៅបើកភ្នែកធំៗ មើលមុខគេ។ ផ្សងព្រេងណាស់ឯង! “ត្រៀមខោអាវឱ្យហើយទៅណា ស្រីតូច!” គេនិយាយរួចក៏ដើរទៅបាត់។ វគ្គទី១៧៖ ដំណើរកំសាន្តចុងឆ្នាំ ទីបំផុតថ្ងៃចេញដំណើរកំសាន្តក៏មកដល់ ខ្ញុំកំពុងតែឈរចាំឡានក្រុងជាមួយក្រុមការងារទាំងអស់នៅមុខ Peekabook។ ថ្ងៃនេះ មេឃស្រឡះបើកថ្ងៃ តែមានខ្យល់ត្រជាក់បក់បោកសម្លៀកបំពាក់រងារបស់មនុស្សគ្រប់គ្នា។ ខ្ញុំហាក់មានអារម្មណ៍ធូរស្បើយខុសពីធម្មតា។ ពេលវេលាចុងឆ្នាំមិនដែលអាក់ខានធ្វើឱ្យខ្ញុំមានអារម្មណ៍បែបនេះឡើយ។ ខ្ញុំក៏រុករកកាសដែលកប់ជ្រៅក្នុងកាបូប ដើម្បីយកមកស្តាប់បទចម្រៀង ជាមួយអាកាសធាតុបែបនេះ ដូចក្នុងរឿង Kdrama ណាស់។ “អរុណសួស្តីសោភា!” ខ្ញុំងើយមុខមើលមនុស្សឈរចំពោះមុខ។ “ស័ក! លោកទៅដំណើរកំសាន្តនេះដែលឬ?” “ខ្ញុំក៏ជាផ្នែកមួយនៃ Peekabook ដែរមិនអញ្ចឹង?” “ស័ក! ឯងមកដល់ល្មម! ឆាប់ទៅជួយសែងវ៉ាលីបុគ្គលិកស្រីៗដាក់ឡានក្រុងតិចមក!” បេនដើរមកកៀកកស័កទៅបាត់។ “នេះឯងហៅយើងមកចូលរួមដំណើរកំសាន្ត ឬហៅយើងមកប្រើហាស់?” សម្លេងរងូវៗរបស់ពួកគេក៏ចេញទៅបាត់ ទុកឱ្យខ្ញុំឈរម្នាក់ឯង។ ខ្ញុំឈប់រុករកកាសក្នុងកាបូប រួចប្រញាប់អូសវ៉ាលីទៅដាក់ក្នុងឡានក្រុងដែលទើបនឹងមកចតមុននេះ។ នៅវេលាម៉ោង៤ល្ងាច ពេលទៅដល់កំពូលភ្នំមួយដែលរៀបស្មើនៃខេត្តមណ្ឌលគិរី ពួកយើងក៏ចាប់ផ្តើមធ្វើដំណើរទៅកាន់ជំនុំតង់មួយកន្លែង ដែលរៀបចំយ៉ាងហំហួនរួចជាស្រេច រង់ចាំការមកដល់របស់ពួកយើងនៅលើកំពូលភ្នំនេះ។ ពួកយើងបែងចែកគ្នាគេងមួយតង់ពីរនាក់។ ខ្ញុំគេងជាមួយមិត្តរួមការងារនារីម្នាក់ដែលពុំសូវជាស្គាល់គ្នាប៉ុន្មានទេ។ នៅពេលយើងចេញមកមើលថ្ងៃលិចរួមគ្នា ខ្ញុំក៏ប្រទះឃើញបេននិងស័កឱនចេញពីតង់មួយដែលនៅទល់មុខគ្នានេះតែម្តង។ ពួកគេមិនចាប់អារម្មណ៍ខ្ញុំទេ ព្រោះគម្លាតរាងឆ្ងាយពីគ្នា ហើយនៅចំកណ្តាលនេះមានភ្នក់ភ្លើងធំមួយ សម្រាប់ផ្តល់កម្តៅបរិយាកាសនៅទីនេះទៀត។ ខ្ញុំរង់ចាំមិត្តថ្មីរបស់ខ្ញុំចេញពីតង់មួយភ្លែត ទើបដើរចុះភ្នំទៅកាន់ទីទួលមួយទៀត ដែលអនុញ្ញាតឱ្យពួកយើងមើលថ្ងៃលិចបានយ៉ាងច្បាស់។ ខ្ញុំឈរមើលថ្ងៃលិចយ៉ាងភ្លឹក រួចក៏នឹកទាញកាសមកស្តាប់បទចម្រៀងស្លូៗឱ្យត្រូវបរិយាកាស រហូតដល់ថ្ងៃអស្តង្គតទៅ។ វគ្គទី១៨៖ Truth no Dare នៅពេលយប់បន្តិច ពួកយើងក៏មានការលេងហ្គេមជាមួយគ្នា ដើម្បីពង្រឹងមិត្តភាពបន្ថែមទៀត។ បេនជាអ្នកដឹកនាំហ្គេមនេះ ហើយគេចាប់ផ្តើមបង្វិលដប ហើយបើក្បាលដបបែរទៅចំអ្នកណា អ្នកនោះនឹងត្រូវឆ្លើយសំណួរមួយ ដោយការពិត មិនកុហក។ វាស្រដៀងហ្គេម truth ឬ dare ដែរ តែលើកលែងតែគ្មាន dare ទេគឺ truth សុទ្ធតែម្តង។ ដបវិលខ្ញាល់ រួចក្បាលដបឈប់នៅចំពោះមុខបេនខ្លួនឯង។ ពួកយើងនាំគ្នាសើចផ្អើលទឹកផ្អើលដី។...
- 0 comment
- Tags: cambodia, gooshop, Khmer, Khmer book online, khmer novel, khmer novel blog, novel, novel in khmer, novel khmer free reading, read khmer book online, reader, readers, reading, កូនឈើ, អនុស្សា