News — potato

រឿង ខ្សែដៃរូបផ្កា (ភាគបញ្ចប់)

Posted by Team GooShop on

រឿង ខ្សែដៃរូបផ្កា (ភាគបញ្ចប់)

សង្ឃឹមថាជួបអ្នកម្តងទៀត! និពន្ធដោយ៖ ដំឡូង រក្សាសិទ្ធដោយ៖ ហ្គូសប វិលចុះវិលឡើង ថ្ងៃរៀបការរបស់ខ្ញុំនិងគូអ៊ីងយ៉ាងក៏ចូលមកដល់។ ខ្ញុំអង្គុយលើកៅអីក្នុងបន្ទប់ រង់ចាំគេហៅខ្ញុំចេញក្រៅ។ “ថ្ងៃនេះអូនស្អាតណាស់!” សុខៗគូអ៊ីងយ៉ាងក៏ដើរមកនិយាយ។ “ឆឹស! រាល់ថ្ងៃអាក្រក់ឬ?” “ថ្ងៃនេះស្អាតជាងរាល់ដង! បងទៅចាំនៅខាងក្រោមសិនហើយ!” ថារួចគេដើរចេញទៅបាត់។ បន្ទាប់មក ស្រាប់តែមានស្រមោលមួយមកពីក្រោយខ្ញុំ។ “អាម៉ា!” ខ្ញុំនិយាយដោយរំភើប ព្រោះតាំងពីអាម៉ាព្រលែងខ្ញុំចោលនៅទីនេះ គាត់មិនបានមកលេងខ្ញុំទៀតសោះ​។  “តាមអួមក!” អាម៉ានិយាយរួច គាត់កាន់ថង់ខោអាវរបស់ខ្ញុំ តាំងពីពេលមកទីនេះដំបូង មកជាមួយផង។ “អាម៉ាទៅណា?” ខ្ញុំសួរគាត់ទាំងមីងមាំង។ “បើមិនទៅពេលនេះ ឯងគ្មានពេលទៀតទេ!” អាម៉ា​ចាប់អូសខ្ញុំអោយដើរតាមគាត់។​ “តែ…” អាម៉ាឈប់ដើរ រួចគាត់ងាកមកខ្ញុំថា៖ “ឯងចង់ទៅផ្ទះវិញទេ?” “ផ្ទះ?” ខ្ញុំនិយាយទាំងភាំង។ ត្រូវហើយ! ខ្ញុំមកទីនេះជិត១ខែទៅហើយ! អាម៉ាអូសខ្ញុំទាំងឈុតសែនរៀបការ តាមច្រកទ្វារក្រោយ រួចយើងឡើងស៊ីក្លូទៅកាន់ផ្ទះរបស់គាត់។  គាត់រៀបចំប្រដាប់ប្រដាអីមិនដឹង រួចប្រាប់ខ្ញុំអោយគេងលើគ្រែ។ “ដេកទៅ! ហ្នឹងអាលបានទៅវិញ…” ខ្ញុំកំពុងតែមីងមាំង ចាប់ចុងប្រយ៉ុងដើមមិនត្រូវ។ “អួដឹងថាឯងឆ្ងល់ តែបើមិនទៅពេលនេះទេ ឯងនឹងគ្មានថ្ងៃបានទៅផ្ទះវិញទេ!” “អាម៉ា! ដឹងថាខ្ញុំមកពីណាឬ?” “ខ្ញុំមកទីនេះមុនឯង!” “ថាម៉េច?” ខ្ញុំរឹតតែគាំងទ្វេដងពេលលឺបែបនេះ។ អាម៉ា “អួមកពីឆ្នាំ ២០៣០ រួចឆ្លងមកកាន់សម័យបារាំង ហើយក៏បន្តនៅទីនេះរហូត។ អួព្យាយាមរកវិធីទៅវិញតែមិនបានផល ទើបអួបោះបង់ចោល ហើយរៀបការជាមួយបុរសនៅសម័យនេះ មានកូនមានចៅរស់នៅតាមធម្មតា ដូចគេដូចឯង។ ពេលអួឃើញឯងដំបូង អួដឹងរួចទៅហើយថា ឯងជាមនុស្សមកពីភពថ្មី មិនមែនកូនអ្នកនៅតាមជាយប្រទេសឡើយ។ ឯងនៅទីនេះមិនល្អទេ ព្រោះបន្តិចទៀត ប្រទេសយើងនឹងមានសង្គ្រាម។ បន្តិចទៀត យើងក៏គង់នឹងស្លាប់។ អាយ៉ាងក៏មិនដឹងទៅជាយ៉ាងណា។ អួខំរកវិធីអោយឯងបានទៅវិញហើយ…” “អាម៉ា!” ខ្ញុំនិយាយខ្សាវៗ។ ខ្ញុំកំពុងភាំងជាមួយរឿងដែលអាម៉ាបាននិយាយប្រាប់។ ទ្វារត្រូវបានបើកដោយកម្លាំងជើងគូអ៊ីងយ៉ាង ឈរមុខទ្វារម្នាក់ឯងទាំងមុខមាំ។ “ឯងគ្មានពេលទេ! បើមិនទៅពេលនេះ ឯងនឹងស្តាយក្រោយ! ទៅវិញទៅ ទាន់មិនទាន់ហួសពេល! អ្នកផ្ទះឯងនឹងមិនសោកស្តាយនៅពេលបាត់បង់ឯង…” អាម៉ាដើរមកប្រាប់ខ្ញុំ មិនខ្វល់នឹងវត្តមានគូអ៊ីងយ៉ាងនៅទីនេះ។ “អូនទៅវិញចុះ…” សុខៗគូអ៊ីងយ៉ាងដើរមកអោបខ្ញុំ ព្រមទាំងនិយាយបែបនេះ ធ្វើអោយខ្ញុំរុញគេចេញទាំងឆ្ងល់។ “បងដឹងដែរឬ?” “ទឹកផឹកប្លែកៗ អាហារប្លែកៗ ពាក្យនិយាយប្លែកៗ បងសង្ស័យតាំងពីដំបូងថា អូនមិនមែនអ្នកនៅជំនាន់នេះ...

Read more →

រឿង ខ្សែដៃរូបផ្កា (ភាគទី៥)

Posted by Team GooShop on

រឿង ខ្សែដៃរូបផ្កា (ភាគទី៥)

ហេតុអ្វីខ្ញុំត្រូវគេចាប់ជំរិត? អ្នកនិពន្ធ៖ ដំឡូង រក្សាសិទ្ធដោយ៖ ហ្គូសប “ខ្ញុំចង់ញុំាគុយទាវ!” ខ្ញុំចង្អុលប្រាប់គូអ៊ីងយ៉ាង ពេលយើងដើរចូលផ្សារ។ “អីយ៉ា! ថៅកែតូចសោះ!” សម្លេងស្រួយស្រេសមួយបន្លឺឡើង ជាមួយរូបរាងតូចល្វត់ល្វន់ក្នុងឈុតចិនរឹបរាង ធ្វើអោយខ្ញុំនេះសឹងភ្លឹកដែរ។ ព្រះអើយ! ស្អាតម្លឹងៗ! រវល់តែមើលនារីចំណូលថ្មី ខ្ញុំក៏ត្រូវក្មេងៗរត់មកបុករហូតបាត់ជំហរហើយដួល។ “ម៉េចមិនប្រយ័ត្នយ៉ាងនេះ?!” គូអ៊ីងយ៉ាងដើរមកជួយលើកខ្ញុំ។ “អ្នកណាហ្នឹង?” នាងរាងស្លីមសួរឡើងមក។ គូអ៊ីងយ៉ាងមិនឆ្លើយនឹងសំណួរនាង ធ្វើអោយខ្ញុំដឹងច្បាស់តែម្តងថា គេមិនចង់អោយនាងដឹងថា ខ្ញុំមកជាមួយគេក្នុងឋានៈជាអ្វី។ នែ! អាចិត្តនេះចង់តែធ្វើតាមរឿងភាគណែនាំខ្លួនថា ជាអនាគតប្រពន្ធតាស៎! តែខ្លាចថាវាខុសប្លង់… បើជ្រុលជាគេមិននិយាយទៅហើយ ខ្ញុំក៏ដើរចេញទៅតូបគុយទាវ ព្រោះមិនដឹងនៅធ្វើអីបន្ត។ “ហ៊ា! យកគុយទាវខ្ញុំមួយ! ឌុបសាច់ ឌុបគុយទាវ ឌុបគ្រប់យ៉ាង!” អាហ៊ាដែលរៀបកាន់ចានក៏មើលខ្ញុំបែបឆ្ងល់ៗ។ “មានអីឬហ៊ា?” ខ្ញុំសួរឡើង ដៃកំពុងចាប់ចង្កឹះពីបំពង់។ “យកគុយទាវត្រូវទេ?” គាត់សួរទាំងចងចិញ្ចើម។ អូ! បែបដោយសារខ្ញុំហៅឌុបទេដឹង បានជាគាត់ឆ្ងល់សួរបញ្ចាក់ ឬអាចថានៅនេះគេមិនទាន់ស្គាល់អាពាក្យឌុបហ្នឹង? “យកគុយទាវខ្ញុំមួយចានមកហ៊ា!” ខ្ញុំប្រាប់គាត់ឡើងវិញទាំងសើច ហិហិហិ។ “នាងមិនមែនជាមនុស្សរស់នៅតំបន់នេះទេឬ?” នាងរាងស្លីមស្អាតទាញកៅអីមកជិតរួចសួរ។ យីស! អាឯងមិនមាត់នេះដូចបានចិត្តណាស់! ខ្ញុំបានត្រឹមរអ៊ូក្នុងចិត្ត ខ្សឹកខ្សួរមួរម៉ៅម្នាក់ឯង។ អាគាត់ត្រកូលគូហ្នឹងក៏ចឹងទៀត ធ្វើដូចបារម្ភមានចិត្តណាស់ តែដល់ចឹងស្ងាត់ដូចគេចុក! “មកពីបារាំង!” ខ្ញុំនិយាយឡើងបើទោះជាអន់ចិត្ត តែយ៉ាងណាខ្ញុំក៏មិនចង់នាំបញ្ហា ព្រោះខ្ញុំមិនដឹងថានៅជាមួយគេបានដល់ពេលណា។ “អញ្ចឹងតាសបានជាមុខរាងប្លែកៗ! មកពីបារាំងឬ? តែហេតុអីនិយាយភាសាយើងច្បាស់យ៉ាងនេះ?” “ម៉ាក់ប៉ាខ្ញុំជាកូនកាត់ចិន! ខ្ញុំធ្លាប់ទៅលេងបារាំង ទើបចម្លងការតែងខ្លួនមកពីគេបែបនេះ!” “រវល់តែនិយាយ... ខ្ញុំឈ្មោះស៊ីស៊ី សង្សារថៅកែតូច!” ផាំង! ដូចគេជះទឹកដាក់កណ្តាលមុខ! នាងរាងតូចស្លីមណែនាំខ្លួនមកសឹងធ្វើអោយខ្ញុំដួល។ “ស៊ីស៊ី!” គូអ៊ីងយ៉ាងខាំមាត់ និយាយសម្លេងខ្លាំងៗ សូម្បីតែនាងម្នាក់នោះក៏រាងភ្ញាក់។ អីយ៉ា! មុខស្អាតៗបែបនេះ តាមពិតតួចិត្តអាក្រក់សោះវ៉ើយ! ស្គាល់ដំឡូងតិចពេកហើយ! “ត្រឹមតែជាសង្សារ មិនមែនប្រពន្ធផង!” ខ្ញុំថារួចងាកទៅស្ញេញដាក់គូអ៊ីងយ៉ាង។ ខ្ញុំខំពឺតគុយទាវមួយគោមឡើងម៉ត់ឡេវ មិនសល់សូម្បីជី។ ពេលងើបមុខឡើងមក ភ្នែកក៏ក្រឡេកឃើញតូបគេលក់របស់មកពីឥណ្ឌា។  “ខ្ញុំទៅនុះមួយភ្លែតណា!” ខ្ញុំនិយាយដាក់គូអ៊ីងយ៉ាង រួចងើបវឹងមិនអោយគេតាមទាន់ ទុកអោយនាងស៊ីស៊ីនោះតោងដៃគូអ៊ីយ៉ាងជាប់នៅតូបគុយទាវ។ ពេលរត់ចេញមកបានបន្តិច ខ្ញុំក៏ទើបនឹកឃើញថា៖ “អេ៎! ហើយអត់មានលុយផង…” ពេលខ្ញុំរៀបបកក្រោយទៅរកគូអ៊ីងយ៉ាងវិញដើម្បីសុំលុយ ក៏មានពួកប្រុសមាឌដូចកីឡាកាសមកបាំងមុខ។ ដឹងថាស្ថានការណ៍ដូចមិនស្រួល...

Read more →

រឿង ខ្សែដៃរូបផ្កា (ភាគទី៤)

Posted by Team GooShop on

រឿង ខ្សែដៃរូបផ្កា (ភាគទី៤)

ការចងចាំល្អៗ និពន្ធដោយ៖ ដំឡូង រក្សាសិទ្ធដោយ៖ ហ្គូសប គូអ៊ីងយ៉ាង ​គូអ៊ីងយ៉ាងដើរចូលផ្ទះវិញទាំងរូបរាងមើលមិនយល់។ “អេ! លោកកើតអីនេះ?” ហួយដើរមកទាំងបើកភ្នែកធំៗ។ “គ្មានអីទេ! ទៅសម្រាកទៅ...” ខ្ញុំនិយាយដេញ ព្រោះមិនចង់ឆ្លើយសំណួរនាង។ តែថានាងដូចជាមិនខ្វល់នឹងពាក្យស​ម្តីខ្ញុំ ហើយចាប់អូសដៃខ្ញុំអោយតាមនាង។ “មកនេះ!” ហួយនិយាយព្រមទាំងយកដៃប្រលេះឡេវអាវខ្ញុំ ដូចម្តាយខ្ញុំធ្វើកាលពីខ្ញុំនៅតូចមិនខុស។ “ព្រះអើយ! ជាំដល់ថ្នាក់នេះឬ? មិនដឹងខ្ទាំក្នុងឬអត់នេះ!” ទឹកមុខភិតភ័យរបស់នាង សឹងតែខ្ញុំទប់សំណើចមិនបាន។ “ទាល់តែងូតទឹកសិនទើបបាន បើមិនចឹងទេពិបាកលាងរបួសណាស់។ ម្យ៉ាងបើជូតខ្លួនក៏មិនអស់ដីដែរ បើយ៉ាងនេះនោះ!” នាងនិយាយហើយស្រវាយកក្រម៉ានិងឈុតថ្មីមួយឈុតពីទូរមកកាន់ ហើយអូសខ្ញុំអោយដើរតាម។ នាងដើរទៅយកផ្តិលទឹក ដួសទឹកពីក្នុងពាងមកលូកមើល។ “អូយ៎! ត្រជាក់!” នាងនិយាយបែបភ្ញាក់ឡើងមក “ចាំបន្តិច! ខ្ញុំលាយទឹកក្តៅអោយមួយ!” នាងថារួចក៏រករត់ទៅក្រៅរកទឹកក្តៅ។ “មិនបាច់ទេ!” ខ្ញុំនិយាយហើយទាញដៃនាង តែដោយខ្ញុំប្រើកម្លាំងច្រើនពេក នាងក៏ដួលមកលើខ្ញុំដែលកំពុងអង្គុយលើកៅអី។ “លែ-លែង!” មានម្តងណាដែលនាងមិននិយាយញ័រៗពេលនៅជិតខ្ញុំទេនេះ? “ខ្លួនលោកសុទ្ធតែដី! មើស! លែងខ្ញុំ!” នាងថាព្រមទាំងប្រឹងងើបឡើង “នែ! លោករឹតខ្ញុំយ៉ាងហ្នឹង ខ្ញុំថប់ងាប់ឥឡូវហើយ!” មុខនាងក្រហមឡើងមក តែខ្ញុំគិតថាដោយសារអៀនច្រើនជាងថប់ដង្ហើម។ “បើគគ្រិច ចាំយើងងូតទឹកជាមួយគ្នា!” ខ្ញុំតបម្តងនេះ នាងបើកភ្នែកធំៗ។ “អារោគចិត្ត!” នាងថារួចក៏រត់ចេញពេលខ្ញុំភ្លេចខ្លួនបន្ធូរដៃ។ ខ្ញុំសម្លឹងមើលរាងតូចរត់ចេញទៅ។ នាងមកពីណាក៏ខ្ញុំមិនដឹង តែស្នាមញញឹមបែបមោគៗនិងពាក្យប្លែកៗរបស់នាង ធ្វើអោយខ្ញុំមានអារម្មណ៍ថា មានក្តីសុខយ៉ាងម៉េចមិនដឹង។ ខ្ញុំងូតទឹករួចដើរឡើងទៅលើវិញ​ ឃើញនាងកំពុងរើអីមិនដឹងក្នុងប្រអប់ថ្នាំ។ “មកនេះ!” នាងនិយាយហើយយកដៃគោះលើគ្រែ។ “លាបថ្នាំក្រហមសិន ហើយចាំខ្ញុំយកថ្នាំអោយលេប។ ហ្នឹងអាលបានឆាប់ជា ម្យ៉ាងរបួសនឹងមិនសូវហើមខ្លាំង! លោកមានរឿងវាយគ្នាបែបនេះរហូតឬ?” នាងសួរទាំងកែវភ្នែកស្មានមិនដឹងថាបារម្ភឬភ័យខ្លាច។ “បើមានរាល់ថ្ងៃយ៉ាងម៉េច? ហើយបើមិនមានរាល់ថ្ងៃយ៉ាងម៉េច?” ខ្ញុំជ្រើសរើសសួរទៅវិញបែបនេះ ព្រោះខ្ញុំចង់ដឹងថា នាងនឹងឆ្លើយបែបណា។ “គ្មានយ៉ាងម៉េចទេ! បើលោកវាយគ្នារាល់ថ្ងៃបែបនេះ ខ្ញុំគ្រាន់តែស្តាយមុខសង្ហាៗ ហាហាហា!” នាងនិយាយរួចសើចដូចមិនដឹងអី។ “នាងព្រមទទួលស្គាល់ថា ខ្ញុំសង្ហាហើយហ្អេ?” ខ្ញុំសួរនាងឡើងមក ព្រមទាំងអោនមុខទៅជិត។ “សង្ហាមែនតែនៅចាញ់ BI, Wang Yibo អីស្មោះ!” នាងនិយាយទាំងភ្នែកមានពន្លឺ ហើយញញឹមដូចស្រមៃដល់ពួកនោះ។ “នរណា???” ខ្ញុំច្រលំចាប់កដៃនាងសួរមួយទំហឹង។ “ឈឺ!”  “សូមទោស!” ខ្ញុំនិយាយដឹងខុស រួចបន្ធូរកដៃនាងវិញ។ “BI,...

Read more →

រឿង ខ្សែដៃរូបផ្កា (ភាគទី៣)

Posted by Team GooShop on

រឿង ខ្សែដៃរូបផ្កា (ភាគទី៣)

គ្រួសារត្រកូលគូពិតជាចម្លែកណាស់! និពន្ធដោយ៖ ដំឡូង រក្សាសិទ្ធដោយ៖ ហ្គូសប “រើសលឿនៗទៅ!” គូអ៊ីងយ៉ាងនិយាយបែបធុញទ្រាន់មកខ្ញុំ។  “បើធុញក៏ទៅវិញទៅ! ខ្ញុំចេះប្រាប់ផ្លូវស៊ីក្លូហើយ!” ខ្ញុំតបបែបមិនដឹងចំហាយបិសាចរបស់គូអ៊ីយ៉ាង កំពុងចង់ហោះមកស៊ីក្បាលខ្ញុំទៅហើយ។  ខ្ញុំកំពុងតែជ្រើមជ្រួលនឹងសម្លៀកបំពាក់នាសម័យនេះ ដែលនៅចំពោះមុខ។ “បើមានឱកាសត្រលប់ទៅវិញ ហើយបានយកឈុតនេះទៅតាម ខ្ញុំនឹងថតផុសលក់ដេញថ្លៃតែម្តង!” ខ្ញុំនិយាយបណ្តើរ សើចបណ្តើរម្នាក់ឯង។ “រួចហើយ! តោះ!” “អស់ឬនៅ?” គេងាកមកសួរមុននឹងឡើងឡាន។ “អស់ហើយ!” ចូលអង្គុយភ្លាម ខ្ញុំក៏នឹកឃើញរឿងសំខាន់មួយភ្លាម “អូ! ជីងជីងប្រាប់ខ្ញុំថាគ្រួសារលោកជាអ្នកនាំចូលនាឡិកាត្រូវដែរទេ? ខ្ញុំអាចសុំមួយបានដែរទេ? យកអាចាស់ៗក៏បានដែរ! ខ្ញុំអត់ទម្លាប់ពេលទៅណាអត់ដឹងម៉ោង។” មិនត្រឹមតែមិនតបទេ គេនៅបើកឡានទៅមុខធ្វើមិនដឹងទៀត។ អេ… ម្តុំនេះដូចធ្លាប់ស្គាល់! ខ្ញុំរកនឹកថា ទីនេះគឺនៅម្តុំណានៅឯសម័យថ្មី។ “ចង់នៅក្នុងនេះរហូតឬអី?” គេហៅខ្ញុំចុះ ព្រោះយើងមកដល់តាំងអង្កាល់ក៏មិនដឹង។ “នែ! ហៅចុះស្រួលបួលទៅប្រកាច់ឬអី?! អឺ… គឺថា ហៅចុះស្រួលៗក៏បាន…” ខ្ញុំកែពាក្យភ្លាម ព្រោះមិនចង់អោយគេចាប់កាច់កកប់នៅទីនេះ។ វោវ! ហាងនាឡិកាធំស្មើរហាងមាសទៅហើយ! មានគ្រប់ម៉ូតតែម្តង! “សួស្តីថៅកែតូច!” សម្លេងនារីម្នាក់ ស្លៀកពាក់បែបចិន ដើរមកអោនដាក់គូអ៊ីងយ៉ាង។ ខ្ញុំបានត្រឹមញញឹមដាក់នាង រួចដើរតាមគេទៅបន្ទប់មួយ។ “អូហូ! ស្អាតជាងនៅអ៊ីអនទៀតនេះ!” អ្នកនៅក្នុងបន្ទប់ស្ងាត់ ព្រោះមិនដឹងខ្ញុំនិយាយពីអី។ “អឺ… គឺថាស្អាត! ហិហិហិ…” ខ្ញុំងើបមុខឡើង និយាយកែសម្រួលពាក្យវិញ។  កំពុងតែសម្លឹងម៉ូតដែលត្រូវចិត្ត​ ដៃខ្ញុំក៏ត្រូវគូអ៊ីងយ៉ាងទាញទៅស៊កនាឡិកាអោយ។ “ពាក់មួយនេះហើយ!” ថារួចគេក៏អូសខ្ញុំចេញមក ហើយឡើងឡានទៅផ្ទះវិញ។ តាមផ្លូវមកវិញ ខ្ញុំរៀបសួរគេពីរឿងជាច្រើន តែពេលក្រឡេកឃើញគេមុខមាំស្ងៀមស្ងាត់ ខ្ញុំក៏លេបសំណួរចូលពោះវិញអស់… - “អូយ៎!” “ដើរមិនបើកភ្នែកទេឬយ៉ាងម៉េច?” “នែ! លោកដើរៗក៏ឈប់ឆ្ងក់! ខ្ញុំចាប់ហ្រ្វាំងម៉េចនឹងទាន់?!” ដើរសុខៗក៏ឈប់ ហើយនៅមកថាអោយគេទៀត! “ដើរតាមផ្លូវនេះទៅ រួចបត់ចុះជណ្តើរបន្តិច គឺដល់កន្លែងងូតទឹកហើយ។” គេចង្អុលប្រាប់ផ្លូវ។ “ចុះយប់នេះ ខ្ញុំគេងនៅឯណា?” “ហឹស?” គេលើកចញ្ចើមម្ខាង ទំនងចង់អោយខ្ញុំបញ្ជាក់សំណួរ។ “គឺថា… នេះបន្ទប់លោក! ចុះបន្ទប់ខ្ញុំ?” “នាងមកទីនេះជាឋានៈអ្វី?...” មិនត្រឹមតែនិយាយទេ គេនៅដើរមកជិត ហើយយកមុខសង្ហារៗគេមកជិតខ្ញុំទៀត។ “តិចថប់ដង្ហើមស្លាប់!” និយាយរួច គេថយចេញហើយដើរទៅបើកទ្វារបន្ទប់គេ។ “ចង់ដេកក្រៅបន្ទប់?...”...

Read more →

រឿង ខ្សែដៃរូបផ្កា (ភាគទី២)

Posted by Team GooShop on

រឿង ខ្សែដៃរូបផ្កា (ភាគទី២)

អាម៉ា ជាមនុស្សល្អទេតើ! អ្នកនិពន្ធ៖ ដំឡូង រក្សាសិទ្ធដោយ៖ ហ្គូសប ខ្ញុំដើរមកវិញ រុញទ្វារថ្មមៗ ព្រោះខ្លាចភ្ញាក់មនុស្សម្នាក្នុងផ្ទះ។ កំពុងតែរុញទ្វារ ក៏មានពន្លឺភ្លើងចង្កៀងភ្លឺឡើង។ “សុំទោស! ខ្ញុំប្លែកភ្នែកពេក ទើបដើររៀងជ្រុល…” អាម៉ាដើរមកអង្គុយលើកៅអីឈើគាត់ ហើយនិយាយភាសាចិនម្នាក់ឯង ធ្វើអោយខ្ញុំបានត្រឹមធ្វើមុខឆ្ងល់។ “អាម៉ា! ម៉េចក៏ដូចជាចិត្តល្អដាក់ខ្ញុំម្ល៉េះ?” គាត់មិនបានតប ទើបខ្ញុំនិយាយបន្ត “ពេលខ្ញុំទៅដល់ទីនោះ ខ្ញុំអាចមកលេងអាម៉ាបានទេ? ខ្ញុំអាចដើរហើរបានទៀតទេ? គេនឹងធ្វើបាបខ្ញុំទេ? ខ្ញុំគ្រាន់តែទៅក្នុងនាមជាប្រពន្ធក្លែងក្លាយរបស់អាគាត់ជឺយាននោះទេត្រូវទេ? ពេលការងារចប់ ខ្ញុំនឹង​មានសេរីភាពវិញហើយត្រូវទេ?” ខ្ញុំសួរបែបមិនដកដង្ហើម។ អាម៉ាគាត់សម្លឹងមុខខ្ញុំហើយក៏និយាយសំលេងបែបស្រាលៗ៖ “កុំនិយាយភាសាប្លែកៗ!” ហើយគាត់ក៏ងើបឡើងរួចនិយាយបន្ត “ចូលដេកទៅ! យើងចេញទៅព្រឹកស្អែក ហើយខោអាវនៅលើតុ។” ខ្ញុំសម្លឹងមើលគាត់ដើរចូលក្នុងវិញ ហើយបានត្រឹមអង្គុយសម្លឹងភ្លើងចង្កៀង។ ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនដឹងថាខ្លួនឯងភ័យឬអត់ ពេលមកជួបរឿងបែបនេះ ព្រោះខ្ញុំគិតថាវាដូចនៅក្នុងក្តីស្រមៃនៅឡើយ។ ព្រោះអារឿងឆ្លងភពឆ្លងវេហានេះ វាមានតែក្នុងរឿងប៉ុណ្ណោះ។ ហើយម្យ៉ាង បើរកផ្លូវទៅវិញមិនបាន ខ្ញុំក៏ប្រហែលត្រូវចោលជីវិតនៅទីនេះ។ ខ្ញុំបារម្ភតែអ្នកនៅខាងនោះទេ។ មិនដឹងអ្នកផ្ទះដើររកខ្ញុំយ៉ាងណាខ្លះទេ។ តែពាក្យលា ក៏មិនបាននិយាយ… បងៗលក់តែបៃតង ឆ្ងល់យ៉ាងណាទៅ ពេលបាត់ម៉ូយដុំដូចខ្ញុំបែបនេះ! ហឹម... អាគាត់មុខស្អាត សម្លេងក្រុកក្រាក់ៗ ធ្វើអោយខ្ញុំស្ទុះងើបឡើងមក។ “ហូយ៎! ខ្ញុំភ័យសឹងស្លាប់!” “ដេកទ្រមក់បែបនេះ បើឯងទៅដល់គ្រួសារត្រកូលឈិន ឯងត្រូវគេវាយមិនខាន!” អាម៉ានិយាយមកបែបតឹងចិត្ត។  “នេះម៉ោងប៉ុន្មានហើយ អាម៉ា?” “៥ហើយ!” “អាម៉ា! ខ្ញុំសុំនាឡិកាមួយបានទេ? ខ្ញុំសុំអាចាស់ៗក៏បានដែរ គ្រាន់មានម៉ោងមើល។” “ចាំទៅសុំអ្នកនៅទីនោះទៅ! មាត់ឯងចឹងដឹងតែសុំបានហើយ។ ងូតទឹករៀបចំខ្លួនទៅ! បបរឆ្អិនហើយ។”  ក្លិនឈ្ងុយសាច់ជ្រូកលីងធ្វើអោយពោះខ្ញុំកូរគ្រូកៗ។ “អីយ៉ា! មានឃីនឆាយផង! អាម៉ានៅម្នាក់ឯងទេឬ? ចុះអាហ៊ាមុខកាចៗម្សិលម៉ិញ?” “ជៀកលឿនៗទៅ!” “ចា៎!” ពេលហូបបបរហើយ ខ្ញុំក៏លើកចានទៅលាង។ ខ្ញុំដើរចុះមកដល់ក្រោម ក៏ឃើញមានមនុស្សម្នាអ៊ូរអរ ហើយមានសុទ្ធតែកង់តាមដងផ្លូវ។ បើបានថតទុកមិនដឹងជាល្អយ៉ាងណា ព្រោះទូរស័ព្ទខ្ញុំ វាអស់ថ្មរលត់បាត់ទៅហើយ… អាម៉ាហៅស៊ីក្លូមកឈប់ រួចហៅខ្ញុំអោយឡើងអង្គុយ ហ្នឹងអាលបានទៅ។ ជិះបានរៀងឆ្ងាយគួរសម ខ្ញុំចាប់ផ្តើមដឹងហើយថា ខ្លួនឯងនៅម្តុំណា។ ស៊ីក្លូបានឈប់នៅមុខរោងកុនមនោរម្យ ដូចដែលអាម៉ាបានប្រាប់ពីម្សិល។ តាមពិត ទីនេះគឺនៅទល់មុខបេនឡានផ្សារដើមគរយើងហ្នឹង​ឯង! អាម៉ាហុចលុយអោយពូស៊ីក្លូ រួចគាត់ដើរឆ្លងមកផ្ទះមួយរៀងធំកាច់ជ្រុងម្ខាងទៀត ដែលមានអ្នកអង្គុយមុខផ្ទះសុទ្ធតែកាចៗ។...

Read more →


Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS