News — ebook

រឿង អតីតកាលរបស់ម៉ាក់

Posted by Team GooShop on

រឿង អតីតកាលរបស់ម៉ាក់

 អ្នកនិពន្ធ៖ កូនឈើ រក្សាសិទ្ធដោយ៖ ហ្គូសប ភាគ១ ម៉ាក់… មនុស្សទូទៅតែងទទួលបានភាពកក់ក្តៅពីពាក្យមួយនេះ តែលីនមិនដែលទទួលបានអារម្មណ៍បែបនេះទេ។ ថ្ងៃនេះជាថ្ងៃដែលសិស្សទូទាំងដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យវិជ្ជសាស្រ្តជាតិកម្ពុជា មកទទួលសញ្ញាបត្រដែលតំណាងឱ្យការបញ្ចប់ការសិក្សារយៈពេលបួនឆ្នាំពេញ។ លីនកំពុងឈរកណ្តាលសាលប្រជុំដ៏ធំមួយ ដែលពោរពេញដោយមនុស្សជាច្រើនកុះករ។ សម្លេងអបអរនិងសើចសប្បាយ លឺអឺងកងពេញសាលប្រជុំ។ មិត្តរបស់លីនមិនបាននៅជាមួយនាងទេ ព្រោះពេលនេះពួកគេកំពុងបំបែកគ្នា ទៅថតរូបជាមួយក្រុមគ្រួសាររៀងខ្លួនអស់ហើយ។ ឪពុកម្តាយអ្នកខ្លះញញឹមញញែមមិនបាត់ពីមុខទេ ពីព្រោះពួកគាត់មានមោទកភាពនឹងកូនគាត់មែនទែន ដែលអាចរៀនបានខ្ពង់ខ្ពស់ពីសាកលវិទ្យាល័យលំដាប់ប្រចាំក្រុងនេះ។  ក្រឡេកមកមើលលីនវិញដែលឈរនៅក្បែរជ្រកចូលនៃសាលប្រជុំ នាងឈរតែម្នាក់ឯង រង់ចាំមិត្តរួមថ្នាក់ទាំងឡាយរបស់នាង ដើម្បីពួកគេអាចថតរូបជុំគ្នា​ ក្នុងរ៉ូបពណ៌ខ្មៅជាមួយមួកទទួលសញ្ញាបត្រ ដែលបង្ហាញថាការតស៊ូរយៈពេល៤ឆ្នាំត្រូវបានបញ្ចប់ដោយជោគជ័យ។ លីនពុំមានក្រុមគ្រួសារមកអបអរសាទរចំពោះភាពជោគជ័យនេះជាមួយនាងឡើយ។ នាងឈរមើលសិស្សដទៃទទួលបានផ្កានិងស្នាមញញឹមដោយស្ងៀមស្ងាត់ម្នាក់ឯង តែនាងមិនបានអន់ចិត្តដែលខ្លួនមិនបានទទួលរបស់ទាំងអស់នេះឡើយ។ មនុស្សគ្រប់គ្នាមានរបស់ខ្លះ ហើយក៏អត់របស់ខ្លះ…  នេះជាឃ្លាដែលលីនតែងរំលឹកខ្លួនឯង ពីព្រោះនៅលើលោកនេះ គ្មានមនុស្សណាមានអ្វីគ្រប់បែបយ៉ាងសមប្រកបទាំងអស់នោះទេ។ នាងមិនមានក្រុមគ្រួសារដែលនៅជាមួយនាងនៅពេលនេះក៏ពិតមែន តែគ្រាមុននេះបន្តិច នាងទទួលបានស្នូរទះដៃពីមនុស្សទូទាំងសាលប្រជុំពីភាពជោគជ័យដ៏ឥតខ្ចោះរបស់នាង។  លីនឱនមុខចុះសម្លឹងមើលសញ្ញាបត្រដែលខ្លួនកំពុងឱបជាប់ខ្លួន កំឡុងពេលដែលមនុស្សកំពុងតែដើរឈូឆរជុំវិញនាង។ សញ្ញាបត្រនេះជាសញ្ញាបត្រសិស្សពូកែលំដាប់លេខមួយប្រចាំដេប៉ាតឺម៉ង់។ វាជាសញ្ញាបត្រដែលនាងខិតខំបានយ៉ាងល្អជាងសិស្សដទៃទៀត។ នាងចាប់ផ្តើមញញឹមឡើង ដោយមានមោទកភាពចំពោះការខិតខំរបស់ខ្លួន។     រំពេចនោះ លោកយាយចំណាស់ម្នាក់ ដើរមកជិតខ្ញុំហើយនិយាយថា៖ “អបអរសាទរចៅស្រី!” គាត់និយាយជាមួយស្នាមញញឹមស្រទន់។ “អបអរសាទរមិត្ត!!!” សុខាដើរចេញពីក្រោយខ្នងលោកយាយម្នាក់នោះ រួចនិយាយមកកាន់ខ្ញុំទាំងហក់កញ្ច្រោង ដោយភាពរីករាយជាមួយសមិទ្ធផលដែលខ្ញុំទទួលបាន។ “យើងថាហើយថាទៀត… ឯងប្រាកដជាធ្វើបាន!” “អរគុណលោកយាយ! អរគុណណាឯង!” ខ្ញុំប្រញាប់អរគុណលោកយាយចំណាស់ម្នាក់នោះនិងសុខាដោយស្នាមញញឹមវិញ។ “លោកយាយ!​ ចៅសុំទៅថតរូបជុំគ្នាជាមួយមិត្តចៅហើយណា៎!” សុខានិយាយជាមួយលោកយាយគេ។ “អឺៗ អាចៅ!” “តោះលីន!” សុខាចាប់ទាញដៃខ្ញុំចេញពីសាល ដើម្បីដើរទៅរកមិត្តរួមថ្នាក់ទាំងអស់នៅឯទីធ្លាសួនច្បារនៃសាលា។ គ្រាដែលមិត្តរួមថ្នាក់ទាំងអស់ឃើញខ្ញុំនិងសុខារត់ទាំងប្រញាប់ប្រញាល់មកនោះ ពួកគេនាំគ្នារត់មកលោមព័ទ្ធខ្ញុំភ្លាម ខ្លះឱបកខ្ញុំផង ខ្លះទះស្មាខ្ញុំផង យ៉ាងសប្បាយរីករាយ ដើម្បីជាការអបអរចំពោះសញ្ញាបត្រសិស្សលំដាប់លេខ១ មានតែមួយគ្មានពីរ ដែលខ្ញុំទទួលបាន។ “លីន! មកឈរកណ្តាលពួកយើងមកអាងថតរូបជុំគ្នា! សិស្សពូកែត្រូវឈរកណ្តាលគេណា៎!” “ត្រូវហើយៗ ពួកយើងមានមោទកភាពណាស់ដែលបានរៀនជាមួយសិស្សពូកែប្រចាំសាលា!” មិត្តរួមថ្នាក់នាំគ្នាទាញខ្ញុំទៅឈរកណ្តាលពួកគេ។ ពេលដែលពួកយើងប្រុងប្រៀបរួច អ្នកថតរូបក៏ស្រែកឡើងថា៖  “១ ២ ៣… បោះមួក!” ក្រឹប!   ភាគ២ បន្ទាប់ពីមកដល់ផ្ទះវិញ ខ្ញុំដើរទៅឯផ្ទះបាយ ក៏ឃើញម៉ាក់កំពុងធ្វើម្ហូបនៅទីនោះ។ បរិយាកាសក្នុងផ្ទះស្ងៀមស្ងាត់ល្អណាស់ ពីព្រោះផ្ទះនេះមានមនុស្សតែពីរនាក់ទេដែលរស់នៅជាប្រចាំ។ ផ្ទះមនុស្សទូទៅប្រហែលជាមានសម្លេងឈូឆរ រវាងបងប្អូនឈ្លោះគ្នា ឬឪពុកម្តាយប្រកែកគ្នា។ ពេលខ្លះទៀត ក៏មានសម្លេងសើចអឺងកង យ៉ាងសប្បាយរីករាយ។...

Read more →

អំណោយសៀវភៅសម្រាប់ទិវាសិទ្ធិនារី

Posted by Team GooShop on

អំណោយសៀវភៅសម្រាប់ទិវាសិទ្ធិនារី

នេះជាសារជូនទៅកាន់ស្ត្រីគ្រប់រូបក្នុងសាកលលោកនេះ... អ្នកគឺជាស្ត្រីដ៏រឹងមាំ ស្រស់ស្អាត និងពូកែ! អ្នកតែងតែគិតពីមនុស្សជុំវិញខ្លួន ទោះបីវាមិនបានហុចផលប្រយោជន៍អ្វីដល់អ្នកវិញក៏ដោយ ពីព្រោះសុភមង្គលមនុស្សជាទីស្រឡាញ់របស់អ្នក គឺជាសុភមង្គលរបស់អ្នកផងដែរ។  អ្នកដឹកនាំ អ្នកបម្រើ អ្នកស្រឡាញ់។ សូមអរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការលះបង់និងភាពកក់ក្តៅ ដែលអ្នកបានផ្តល់មកកាន់ពិភពលោក។ អ្នកពិតជាសាកសមនឹងការកោតសរសើរដ៏ធំធេង ពីមនុស្សទាំងអស់ដែលមានដង្ហើមលើផែនដីនេះ។ អបអរទិវាសិទ្ធិនារី! ហ្គូសបសូមជូនអំណោយជាសៀវភៅអំពីការលើកកម្ពស់ស្ត្រី ដើម្បីជាការអបអរទិវាសិទ្ធិនារីនេះ!   1. How to Stop Feeling Like Sh*t by Andrea Owen  2. You are a Badass by Jen Sincero  3. Women Who Think Too Much by Susan Nolen-Hoeksema  4. Becoming by Michelle Obama  5. Keep Moving by Maggie Smith  6. Wintering by Katherine May  7. I Want to Die but I Want to Eat Tteokbokki by Baek Sehee  8. Yoke by Jessamyn Stanley

Read more →

សៀវភៅ ៣ ក្បាលសម្រាប់កុមារអាននៅរដូវកាលបុណ្យណូអែល

Posted by Team GooShop on

សៀវភៅ ៣ ក្បាលសម្រាប់កុមារអាននៅរដូវកាលបុណ្យណូអែល

1. How the Grinch Stole Christmas! by Dr. Seuss 2. The Best Christmas Pageant Ever by Barbara Robinson  3. A Christmas Carol by Charles Dickens

Read more →

សៀវភៅរឿងសម្រាប់អាននៅរដូវកាលបុណ្យណូអែល

Posted by Team GooShop on

សៀវភៅរឿងសម្រាប់អាននៅរដូវកាលបុណ្យណូអែល

 1. Just Like Magic by Sarah Hogle  2. A Cat Cafe Christmas by Codi Gary  3. So This Is Christmas by Jenny Holiday

Read more →

សៀវភៅ ៣ ក្បាលដែលលោក Bill Gates ចូលចិត្ត

Posted by Team GooShop on

សៀវភៅ ៣ ក្បាលដែលលោក Bill Gates ចូលចិត្ត

1. How the World Really Works: The Science Behind How We Got Here and Where We’re Going, by Vaclav Smil 2. The Better Angels of Our Nature: Why Violence Has Declined, by Steven Pinker  3. A Gentleman in Moscow: A Novel, by Amor Towles

Read more →


Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS