News
រឿង នេះជាអ្វីអោយប្រាកដ? (ភាគបញ្ចប់)
Posted by Team GooShop on
ភាគទី៣៖ Never Give Up អ្នកនិពន្ធ៖ ដំឡូង *ហ្គ្រេតនិយាយ* ខ្ញុំមើលនារីដែលតែងតែធ្វើអោយខ្ញុំសើចបានយ៉ាងងាយ រត់ចេញទៅ ព្រោះខ្ញុំកំសាក មិនហ៊ានឃាត់នាង ខ្ញុំខ្លាចថ្ងៃណាមួយ មិត្តភាពយើងនឹងផ្លាស់ប្តូរ លែងសប្បាយដូចពេលនេះ... ប្រសិនបើថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃជីវិត តើយើងធ្វើអ្វីមុនគេ? ខ្ញុំធ្លាប់បានចម្លើយពីសំណួរនេះដូចជា ជូនអ្នកមានគុណដើរលេង ទៅដើរលេង សារភាពស្នេហ៍ជាដើម... តែអ្នកដឹងទេ រឿងមួយដែលជាការពិតគឺ អ្នកនឹងនៅតែមិនហ៊ានធ្វើរឿងទាំងនោះ បើទោះជា នេះជាថ្ងៃចុងក្រោយរបស់អ្នកក៏ដោយ មូលហេតុគឺ យើងមិនមានក្តីក្លាហានគ្រប់គ្រាន់ស្រាប់ ក្នុងការធ្វើវា នេះជាករណីដែលអ្នកបានដឹងមុនថា អ្នកនឹងចាកចេញនៅប៉ុន្មានម៉ោង ប៉ុន្មាននាទីទៀត ចុះប្រសិនបើអ្នកមិនដឹង? អ្នកនឹងនៅតែបន្តស្តាយក្រោយ ឬក៏អ្នកនឹងនៅតែគិតថា ការមិនធ្វើរឿងប្រថុយប្រថានទាំងនោះ ជាការសម្រេចចិត្តដ៏ល្អសម្រាប់អ្នក? This love is a broken track. *បាត់ដំបង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ៦ព្រឹក* “អេវីល ច្បាស់ហើយហេរថា មិនទៅវិញជាមួយពួកយើងថ្ងៃនេះ?” មិត្តរួមការងារ ស្រែកសួរពីបន្ទប់មួយទៀតមក “អត់ទេ សុំដើរមើលកំលោះបាត់ដំបងមួយថ្ងៃសិន ក្រែងលោបានកូនប្រសារ ផ្ញើរម៉ែវិញ ហាហាហា” “ច្បាស់ហើយហេរ?” មិត្តរួមការងារសួរបញ្ជាក់ “កុំបារម្ភបង! ខ្ញុំសុំនៅលេងមួយថ្ងៃទៀត ស្អែកព្រឹក សឹមខ្ញុំឡើងឡានក្រុងទៅវិញ ដោយខ្លួនឯង” ខ្ញុំមកដល់បាត់ដំបងជាលើកទី២ យើងមកដល់ពីម្សិលមុិញ ក៏មិនបានឆ្លៀតពេលទៅណាទេ ទើបខ្ញុំសម្រេចចិត្តសុំច្បាប់មេ ដើម្បីនៅបន្តមួយថ្ងៃទៀត ដើម្បីបានដើរ ស្រូបខ្យល់អាកាស អោយណាណីម្តង។ “តាមចិត្តអញ្ចឹង! ពួកបងទៅវិញហើយ ឆាប់បានទៅធ្វើរបាយការណ៍អោយមេបន្ត...” ខ្ញុំឈរលាបងៗមុខសណ្ឋាគារ រួចបន្តដំណើរថ្មើរជើង ទៅរកអាហារពេលព្រឹក ដែលជាទីពេញនិយម របស់ប្រជាជនខ្មែរកាត់ចិន គឺមីឬគុយទាវ ហើយច្បាស់ណាស់ថា មីគាវផ្ទះ៣ល្វែង ប្រចាំខេត្តបាត់ដំបង គឺល្បីខ្ទរខ្ទារផ្អៀងប្រទេសខ្មែរទៅហើយ អ្នកណាដែលមកបាត់ដំបងហើយ មិនបានមកសាកមីគាវនេះ គឺច្បាស់ជាអត់ន័យមិនខាន។ បាត់ដំបង ឋានសួគ៌លើដីរបស់កម្ពុជាច្បាស់ណាស់ ទឹកដីពោរពេញដោយរឿងរ៉ាវ ដាមដោយស្នាមសង្គ្រាម និងភាពរុងរឿងលាយបញ្ចូលគ្នា បន្ថែមដោយរឿងរ៉ាវស្នេហា របស់កំលោះក្រមុំមិនសមប្រកប...
រឿង នេះជាអ្វីអោយប្រាកដ? (ភាគទី២)
Posted by Team GooShop on
ភាគទី២៖ ភ័ន្តច្រឡំ អ្នកនិពន្ធ៖ ដំឡូង រាត្រីស្ងាត់ទៅហើយ ក្នុងបន្ទប់មានភ្លើងអំពូលតូចផ្លុងៗ នារីសក់វែងស្អាតម្នាក់ មានស្នាមជាំនៅនឹងមុខ កំពុងអង្គុយសម្លឹងមើលនារីម្នាក់ទៀត ដែលកំពុងដេកលក់ស្ងប់ស្ងល់ ដាមទឹកភ្នែកជាប់ថ្ពាល់នៅឡើយ។ នាងអោនទៅថើបនារីដែលគេងលក់ តិចៗហាក់ដូចជា ខ្លាចនាងភ្ញាក់ពីដំណេក “សាកស្រលាញ់ខ្ញុំបានទេ?” នាងនិយាយខ្សឹបៗម្នាក់ឯង រួចទាញនារីដែលគេងលក់មកអោប ដូចដែលបានធ្វើរាល់ដង គ្រាន់តែលើកនេះ នាងមានអារម្មណ៍ថា នាងពិតជាចង់សារភាពប្រាប់អេវីលខ្លាំងណាស់ នាងមានអារម្មណ៍ថា នាងមិនអាចទ្រាំមើលអេវីល ស្រក់ទឹកភ្នែកម្តងជា២ដងបានទេ។ “ខ្ញុំស្រលាញ់ឯងមែនឬ?” ខ្ញុំមិនដឹងថាអារម្មណ៍ពេលនេះ ខ្ញុំស្រលាញ់នារី ដែលកំពុងនៅក្នុងរង្វង់ដៃខ្ញុំឬយ៉ាងណា នាងស្មោះត្រង់ ត្រង់ពេករហូតភ្ញាក់ផ្អើល នាងពូកែរអ៊ូរឿងដែលបានកើតឡើង តែនៅពេលបាននរណាម្នាក់ស្តាប់នាង បែជាសុំទោសគេ ដែលត្រូវមកអង្គុយស្តាប់នាងរអ៊ូ។ បើខ្ញុំសារភាពប្រាប់នាង តើនាងនឹងខឹងទេ? តើមិត្តភាពយើងនឹងទៅជាយ៉ាងណា? ទីង! [ហ្គ្រេត - ចុម! មិុចមួយរយះនេះស្ងាត់ម្ល៉េះ?] ខ្ញុំឃើញអេក្រក់ទូរស័ព្ទរបស់អេវីល បង្ហាញសាររបស់អ្នកណាម្នាក់ ដែលខ្ញុំស្គាល់ថាគេជានរណា “អាម្សៀរនេះ មានបំណងអីអញ្ចេះ” ខ្ញុំចុចបើកដើម្បីអានសារ ដោយសារតែនាងមិនដែលដាក់សោរ ការពារទូរស័ព្ទទេ ឃើញទេ ប្រាប់ហើយថា មនុស្សស្រីម្នាក់នេះ គ្មានអាថ៌កំបាំងទាល់តែសោះ! [ហ្គ្រេត - នែ កើតអី? អត់តបអញ្ចឹង] [ហ្គ្រេត - (Typing…)] *Offline* ខ្ញុំចុចបិទអ៊ីនធឺណិត ព្រោះទ្រាំនឹងអានឆាតលែងបាន You can’t follow your heart when it is more confused than your head. - Unknown “អេវីល យប់នេះ យើងទៅជប់លាងជុំគ្នាទេ?” ឈិន មិត្តរួមថ្នាក់ដើរមកសួរខ្ញុំ ព្រោះថ្ងៃនេះជាថ្ងៃចុងក្រោយ នៃជីវិតនិស្សិតយើងហើយ ទីបំផុត អ្វីដែលខំប្រឹងក៏បានទទួលផល ថាទៅ វាក៏មិនយូរមិនឆាប់ “ទៅដឹងតែទៅហើយ ហើយយើងទៅជប់លាងនៅឯងណា?” “យើងទៅ Sky Bar ម្តុំមាត់ទន្លេ ចាំផ្ញើរទីតាំងតាមឆាតអោយណា”...
រឿង នេះជាអ្វីអោយប្រាកដ? (ភាគទី១)
Posted by Team GooShop on
Hopeless Romantic អ្នកនិពន្ធ៖ ដំឡូង តើអ្នកជឿលើព្រហ្មលិខិតដែរទេ? តើអ្នកជឿលើនិស្ស័យដែរទេ? មនុស្សខ្លះនៅឆ្ងាយគ្នារាប់ពាន់គីឡូ បែកគ្នាមិនដឹងប៉ុន្មានឆ្នាំ ចុងក្រោយបែជាអាចរកគ្នាឃើញដោយចៃដន្យ តើការជួបគ្នាលើកនេះ គ្រាន់តែជានិស្ស័យ ឬជាអ្វីអោយប្រាកដ? តើនេះជាការជួបដើម្បីលាគ្នា ព្រោះពួកគេមិនទាន់បានលាគ្នាស្រួលបួល ឬជាការជួបដែលមិនមានថ្ងៃបញ្ចប់? បើយើងដើរខុសមួយជំហាន តើមិត្តភាពយូរឆ្នាំរបស់យើង នឹងទៅជាយ៉ាងណា? “What do you think of me?” “Do you like me?” “I want to know. Please tell me.” *បាត់ដំបង ២៥ ធ្នូ 2022 ម៉ោង ៥ល្ងាច “ច្បាស់ហើយហេរ ដែលចង់ធ្វើបែបនេះ?” អ្នកកំលោះរាងខ្ពស់ មុខមាំ ចិញ្ចើមជ្រួញចូលគ្នាសឹងក្លាយជាខ្សែ ខ្ជិបបបូរមាត់មិននិយាយ ដូចជាកំពុងគិតថាគួរឆ្លើយបែបណា ចំពោះសំនួររបស់នារីនៅចំពោះមុខ “ឆ្លើយ!” នារីម្ចាស់សំនួរប្រឹងសួរមិនចុះចាញ់ ក្តាប់ដៃរង់ចាំចម្លើយ ដោយទឹកមុខអន្ទះសារ ប្រៀបដូចជារង់ចាំការប្រកាសលទ្ធផលប្រលងដូច្នោះដែរ “ច្បាស់...” អ្នកកំលោះយើង និយាយមួយម៉ាត់យ៉ាងខ្លី បូករួមនឹងទឹកមុខស្មើធេង -ស្ងាត់- -ស្ងាត់ជ្រៀប- ឱ! សូម្បីទឹកស្ទឹងសង្កែ ក៏មានអារម្មណ៍ថា លែងហូរដោយសារ ចម្លើយមួយម៉ាត់យ៉ាងខ្លីនេះដែរ។ ពេលនេះ អ្វីៗហាក់ដូចជាលែងវិល លែងដំណើរការ ស្ងប់ស្ងាត់ សឹងតែដូចប៉ាឆាដុតខ្មោចទៅហើយ។ “ហឹម...” នារីម្ចាស់សំនួរ បន្ទាប់ពីគាំងមួយសន្ទុះ ពេលនេះ និយាយអ្វីលែងចេញទៅហើយ បានត្រឹមពាក្យ ហឹម ពីក្នុងបំពង់កតែប៉ុណ្ណោះ។ និស្ស័យអាចអោយពួកគេជួបគ្នា ក៏អាចអោយពួកគេបែកគ្នាបាន ចួនកាល កម្មវេលានឹងគ្នាសល់ច្រើន ទើបអាចមកសងគ្នាពេលនេះ គិតទៅ ព្រះព្រហ្មមិនដឹងជាគិតយ៉ាងណា ទើបបានជាចេះតែកំណត់ ជោគវាសនាមនុស្សលោក លេងសើចយ៉ាងនេះ .. *ភ្នំពេញ 13 មីនា 2016 “យេ!!! រកឃើញហើយ” នារីវ័យជំទង់ម្នាក់ អរខេបខុប...
សៀវភៅ ៣ ក្បាលសម្រាប់កុមារអាននៅរដូវកាលបុណ្យណូអែល
Posted by Team GooShop on
1. How the Grinch Stole Christmas! by Dr. Seuss 2. The Best Christmas Pageant Ever by Barbara Robinson 3. A Christmas Carol by Charles Dickens
- 1 comment
- Tags: book, cambodia, ebook, ebooks, gooshop, kids, kindle, novel, reader, readers, reading
សៀវភៅរឿងសម្រាប់អាននៅរដូវកាលបុណ្យណូអែល
Posted by Team GooShop on
1. Just Like Magic by Sarah Hogle 2. A Cat Cafe Christmas by Codi Gary 3. So This Is Christmas by Jenny Holiday