News — kindle readers

រឿង អតីតកាលរបស់ម៉ាក់

Posted by Team GooShop on

រឿង អតីតកាលរបស់ម៉ាក់

 អ្នកនិពន្ធ៖ កូនឈើ រក្សាសិទ្ធដោយ៖ ហ្គូសប ភាគ១ ម៉ាក់… មនុស្សទូទៅតែងទទួលបានភាពកក់ក្តៅពីពាក្យមួយនេះ តែលីនមិនដែលទទួលបានអារម្មណ៍បែបនេះទេ។ ថ្ងៃនេះជាថ្ងៃដែលសិស្សទូទាំងដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យវិជ្ជសាស្រ្តជាតិកម្ពុជា មកទទួលសញ្ញាបត្រដែលតំណាងឱ្យការបញ្ចប់ការសិក្សារយៈពេលបួនឆ្នាំពេញ។ លីនកំពុងឈរកណ្តាលសាលប្រជុំដ៏ធំមួយ ដែលពោរពេញដោយមនុស្សជាច្រើនកុះករ។ សម្លេងអបអរនិងសើចសប្បាយ លឺអឺងកងពេញសាលប្រជុំ។ មិត្តរបស់លីនមិនបាននៅជាមួយនាងទេ ព្រោះពេលនេះពួកគេកំពុងបំបែកគ្នា ទៅថតរូបជាមួយក្រុមគ្រួសាររៀងខ្លួនអស់ហើយ។ ឪពុកម្តាយអ្នកខ្លះញញឹមញញែមមិនបាត់ពីមុខទេ ពីព្រោះពួកគាត់មានមោទកភាពនឹងកូនគាត់មែនទែន ដែលអាចរៀនបានខ្ពង់ខ្ពស់ពីសាកលវិទ្យាល័យលំដាប់ប្រចាំក្រុងនេះ។  ក្រឡេកមកមើលលីនវិញដែលឈរនៅក្បែរជ្រកចូលនៃសាលប្រជុំ នាងឈរតែម្នាក់ឯង រង់ចាំមិត្តរួមថ្នាក់ទាំងឡាយរបស់នាង ដើម្បីពួកគេអាចថតរូបជុំគ្នា​ ក្នុងរ៉ូបពណ៌ខ្មៅជាមួយមួកទទួលសញ្ញាបត្រ ដែលបង្ហាញថាការតស៊ូរយៈពេល៤ឆ្នាំត្រូវបានបញ្ចប់ដោយជោគជ័យ។ លីនពុំមានក្រុមគ្រួសារមកអបអរសាទរចំពោះភាពជោគជ័យនេះជាមួយនាងឡើយ។ នាងឈរមើលសិស្សដទៃទទួលបានផ្កានិងស្នាមញញឹមដោយស្ងៀមស្ងាត់ម្នាក់ឯង តែនាងមិនបានអន់ចិត្តដែលខ្លួនមិនបានទទួលរបស់ទាំងអស់នេះឡើយ។ មនុស្សគ្រប់គ្នាមានរបស់ខ្លះ ហើយក៏អត់របស់ខ្លះ…  នេះជាឃ្លាដែលលីនតែងរំលឹកខ្លួនឯង ពីព្រោះនៅលើលោកនេះ គ្មានមនុស្សណាមានអ្វីគ្រប់បែបយ៉ាងសមប្រកបទាំងអស់នោះទេ។ នាងមិនមានក្រុមគ្រួសារដែលនៅជាមួយនាងនៅពេលនេះក៏ពិតមែន តែគ្រាមុននេះបន្តិច នាងទទួលបានស្នូរទះដៃពីមនុស្សទូទាំងសាលប្រជុំពីភាពជោគជ័យដ៏ឥតខ្ចោះរបស់នាង។  លីនឱនមុខចុះសម្លឹងមើលសញ្ញាបត្រដែលខ្លួនកំពុងឱបជាប់ខ្លួន កំឡុងពេលដែលមនុស្សកំពុងតែដើរឈូឆរជុំវិញនាង។ សញ្ញាបត្រនេះជាសញ្ញាបត្រសិស្សពូកែលំដាប់លេខមួយប្រចាំដេប៉ាតឺម៉ង់។ វាជាសញ្ញាបត្រដែលនាងខិតខំបានយ៉ាងល្អជាងសិស្សដទៃទៀត។ នាងចាប់ផ្តើមញញឹមឡើង ដោយមានមោទកភាពចំពោះការខិតខំរបស់ខ្លួន។     រំពេចនោះ លោកយាយចំណាស់ម្នាក់ ដើរមកជិតខ្ញុំហើយនិយាយថា៖ “អបអរសាទរចៅស្រី!” គាត់និយាយជាមួយស្នាមញញឹមស្រទន់។ “អបអរសាទរមិត្ត!!!” សុខាដើរចេញពីក្រោយខ្នងលោកយាយម្នាក់នោះ រួចនិយាយមកកាន់ខ្ញុំទាំងហក់កញ្ច្រោង ដោយភាពរីករាយជាមួយសមិទ្ធផលដែលខ្ញុំទទួលបាន។ “យើងថាហើយថាទៀត… ឯងប្រាកដជាធ្វើបាន!” “អរគុណលោកយាយ! អរគុណណាឯង!” ខ្ញុំប្រញាប់អរគុណលោកយាយចំណាស់ម្នាក់នោះនិងសុខាដោយស្នាមញញឹមវិញ។ “លោកយាយ!​ ចៅសុំទៅថតរូបជុំគ្នាជាមួយមិត្តចៅហើយណា៎!” សុខានិយាយជាមួយលោកយាយគេ។ “អឺៗ អាចៅ!” “តោះលីន!” សុខាចាប់ទាញដៃខ្ញុំចេញពីសាល ដើម្បីដើរទៅរកមិត្តរួមថ្នាក់ទាំងអស់នៅឯទីធ្លាសួនច្បារនៃសាលា។ គ្រាដែលមិត្តរួមថ្នាក់ទាំងអស់ឃើញខ្ញុំនិងសុខារត់ទាំងប្រញាប់ប្រញាល់មកនោះ ពួកគេនាំគ្នារត់មកលោមព័ទ្ធខ្ញុំភ្លាម ខ្លះឱបកខ្ញុំផង ខ្លះទះស្មាខ្ញុំផង យ៉ាងសប្បាយរីករាយ ដើម្បីជាការអបអរចំពោះសញ្ញាបត្រសិស្សលំដាប់លេខ១ មានតែមួយគ្មានពីរ ដែលខ្ញុំទទួលបាន។ “លីន! មកឈរកណ្តាលពួកយើងមកអាងថតរូបជុំគ្នា! សិស្សពូកែត្រូវឈរកណ្តាលគេណា៎!” “ត្រូវហើយៗ ពួកយើងមានមោទកភាពណាស់ដែលបានរៀនជាមួយសិស្សពូកែប្រចាំសាលា!” មិត្តរួមថ្នាក់នាំគ្នាទាញខ្ញុំទៅឈរកណ្តាលពួកគេ។ ពេលដែលពួកយើងប្រុងប្រៀបរួច អ្នកថតរូបក៏ស្រែកឡើងថា៖  “១ ២ ៣… បោះមួក!” ក្រឹប!   ភាគ២ បន្ទាប់ពីមកដល់ផ្ទះវិញ ខ្ញុំដើរទៅឯផ្ទះបាយ ក៏ឃើញម៉ាក់កំពុងធ្វើម្ហូបនៅទីនោះ។ បរិយាកាសក្នុងផ្ទះស្ងៀមស្ងាត់ល្អណាស់ ពីព្រោះផ្ទះនេះមានមនុស្សតែពីរនាក់ទេដែលរស់នៅជាប្រចាំ។ ផ្ទះមនុស្សទូទៅប្រហែលជាមានសម្លេងឈូឆរ រវាងបងប្អូនឈ្លោះគ្នា ឬឪពុកម្តាយប្រកែកគ្នា។ ពេលខ្លះទៀត ក៏មានសម្លេងសើចអឺងកង យ៉ាងសប្បាយរីករាយ។...

Read more →

សៀវភៅ ៣ ក្បាលសម្រាប់ Fiction Readers

Posted by Team GooShop on

សៀវភៅ ៣ ក្បាលសម្រាប់ Fiction Readers

1. The Dead Romantics by Ashley Poston 2. The League of Gentlewomen Witches by India Holton 3. Every Summer After by Carley Fortune

Read more →

Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS