News — novel
សៀវភៅ ៣ ក្បាលដែលនាំកុមារទៅកាន់ពិភពនៃការស្រមើរស្រមៃ
Posted by Team GooShop on
1. Amari and the Night Brothers by B. B. Alston 2. The School for Good and Evil by Soman Chainani 3. Esperanza Rising by Pam Muñoz Ryan
លោក Bill Gates ណែនាំសៀវភៅចំនួន ៥ក្បាលសម្រាប់អ្នកអានរាល់គ្នា ក្នុងរដូវកាលឈប់សម្រាកនាឆ្នាំ២០២១នេះ
Posted by Team GooShop on
លោក Bill Gates យល់ឃើញថា អ្នកអានគួរផ្តោតលើសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្ត្រអោយបានច្រើន។ នៅថ្ងៃច័ន្ទនេះ លោក Gates បានបង្ហាញនូវបញ្ជីសៀវភៅរបស់គាត់ សម្រាប់អានក្នុងរដូវកាលឈប់សម្រាកប្រចាំឆ្នាំនេះ រួមជាមួយ blog post មួយដែលគាត់បានរៀបរាប់ពីមូលហេតុដែល ក្នុងចំណោមសៀវភៅទាំង៥ក្បាលដែលគាត់បានជ្រើសរើស មានសៀវភៅ២ក្បាលគឺជាប្រភេទសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្ត្រ។ គាត់បានសរសេរថា កាលពីគាត់ស្ថិតក្នុងកុមារភាព គាត់ពិតជា «ឈ្លក់វង្វេង» ក្នុងការអានសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្ត្រណាស់។ ហើយទោះបីជាអ្នកចូលចិត្តអានវ័យចំណាស់ដូចជាគាត់ ផ្តោតច្រើនទៅលើការអានសៀវភៅបែបមិនប្រឌិតក៏ដោយ ថ្មីៗនេះលោក Gates សង្កេតឃើញថា ខ្លួនលោកត្រលប់មកអានសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្រ្តវិញ ដែលជាប្រភេទសៀវភៅគាត់ស្រឡាញ់កាលពីកុមារភាព។ លោកមហាសេដ្ឋីរូបនេះបានសរសេរថា នៅក្នុងយុវវ័យរបស់គាត់ គាត់បានអានស្នាដៃនិពន្ធរបស់ Edgar Rice Burroughs និង Robert Heinlein ហើយលោកក៏បានចំណាយពេលច្រើនរាប់មិនអស់ ដើម្បីពិភាក្សាអំពីសៀវភៅប្រលោមលោក ‘Foundation’ ទាំងបីវគ្គរបស់លោក Isaac Asimov។ ការពិភាក្សានេះគឺធ្វើឡើងជាមួយលោក Paul Allen ដែលសព្វថ្ងៃនេះបានទទួលមរណភាពទៅហើយ ហើយលោកជាមិត្តវ័យកុមារភាពរបស់លោក Gates ក៏ដូចជាសហស្ថាបនិកនៃក្រុមហ៊ុន Microsoft ផងដែរ។ ឆ្នាំនេះ សៀវភៅដែលលោក Gates ណែនាំក្នុងការអានក្នុងរដូវកាលឈប់សម្រាកនេះ មានរួមបញ្ចូល សៀវភៅរឿងបែបវិទ្យាសាស្ត្រសម័យទំនើបចំនួន២ក្បាលដែល «ធ្វើអោយខ្ញុំគិតអំពីរបៀបដែលមនុស្សប្រើប្រាស់បច្ចេកវិទ្យាដើម្បីឆ្លើយតបទៅកាន់បញ្ហានានា»។ គ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេ ព្រោះលោក Gates បានចំណាយពេលជាច្រើនកាលពីឆ្នាំមុនៗ ក្នុងការខិតខំផ្សព្វផ្សាយពីតម្រូវការនៃបច្ចេកវិទ្យាថ្មីៗ ដើម្បីយកមកដោះស្រាយបញ្ហានៃការបម្រែបម្រួលអាកាសធាតុ។ នៅខែកុម្ភៈ គាត់បានចេញផ្សាយសៀវភៅរបស់គាត់ ដែលទាក់ទងទៅនឹងប្រធានបទ «របៀបក្នុងការជៀសវាងគ្រោះមហន្តរាយអាកាសធាតុ»។ លើសពីនេះទៅទៀត លោក Gates ក៏បានណែនាំសៀវភៅបែបមិនប្រឌិតចំនួន២ក្បាលដែលទាក់ទងពី «ដំណាក់កាលចុងក្រោយបង្អស់នៃវិទ្យាសាស្ត្រ» និងសៀវភៅ១ក្បាលទៀតអំពីរឿងប្រឌិតបែបប្រវត្តិសាស្រ្តដែល «ធ្វើអោយខ្ញុំមើលឃើញពីជ្រុងថ្មីមួយទៀតនៃបុគ្គលល្បីល្បាញម្នាក់ក្នុងប្រវត្តិសាស្ត»។ ខាងក្រោមនេះជាបណ្តុំសៀវភៅទាំងប្រាំក្បាល ដែលលោក Gates ពេញចិត្តប្រចាំឆ្នាំនេះ ៖ 1. 'Klara and the Sun' by Kazuo Ishiguro 2. 'Project Hail Mary' by Andy Weir 3. 'A Thousand Brains'...
រឿង ខ្សែដៃរូបផ្កា (ភាគបញ្ចប់)
Posted by Team GooShop on
សង្ឃឹមថាជួបអ្នកម្តងទៀត! និពន្ធដោយ៖ ដំឡូង រក្សាសិទ្ធដោយ៖ ហ្គូសប វិលចុះវិលឡើង ថ្ងៃរៀបការរបស់ខ្ញុំនិងគូអ៊ីងយ៉ាងក៏ចូលមកដល់។ ខ្ញុំអង្គុយលើកៅអីក្នុងបន្ទប់ រង់ចាំគេហៅខ្ញុំចេញក្រៅ។ “ថ្ងៃនេះអូនស្អាតណាស់!” សុខៗគូអ៊ីងយ៉ាងក៏ដើរមកនិយាយ។ “ឆឹស! រាល់ថ្ងៃអាក្រក់ឬ?” “ថ្ងៃនេះស្អាតជាងរាល់ដង! បងទៅចាំនៅខាងក្រោមសិនហើយ!” ថារួចគេដើរចេញទៅបាត់។ បន្ទាប់មក ស្រាប់តែមានស្រមោលមួយមកពីក្រោយខ្ញុំ។ “អាម៉ា!” ខ្ញុំនិយាយដោយរំភើប ព្រោះតាំងពីអាម៉ាព្រលែងខ្ញុំចោលនៅទីនេះ គាត់មិនបានមកលេងខ្ញុំទៀតសោះ។ “តាមអួមក!” អាម៉ានិយាយរួច គាត់កាន់ថង់ខោអាវរបស់ខ្ញុំ តាំងពីពេលមកទីនេះដំបូង មកជាមួយផង។ “អាម៉ាទៅណា?” ខ្ញុំសួរគាត់ទាំងមីងមាំង។ “បើមិនទៅពេលនេះ ឯងគ្មានពេលទៀតទេ!” អាម៉ាចាប់អូសខ្ញុំអោយដើរតាមគាត់។ “តែ…” អាម៉ាឈប់ដើរ រួចគាត់ងាកមកខ្ញុំថា៖ “ឯងចង់ទៅផ្ទះវិញទេ?” “ផ្ទះ?” ខ្ញុំនិយាយទាំងភាំង។ ត្រូវហើយ! ខ្ញុំមកទីនេះជិត១ខែទៅហើយ! អាម៉ាអូសខ្ញុំទាំងឈុតសែនរៀបការ តាមច្រកទ្វារក្រោយ រួចយើងឡើងស៊ីក្លូទៅកាន់ផ្ទះរបស់គាត់។ គាត់រៀបចំប្រដាប់ប្រដាអីមិនដឹង រួចប្រាប់ខ្ញុំអោយគេងលើគ្រែ។ “ដេកទៅ! ហ្នឹងអាលបានទៅវិញ…” ខ្ញុំកំពុងតែមីងមាំង ចាប់ចុងប្រយ៉ុងដើមមិនត្រូវ។ “អួដឹងថាឯងឆ្ងល់ តែបើមិនទៅពេលនេះទេ ឯងនឹងគ្មានថ្ងៃបានទៅផ្ទះវិញទេ!” “អាម៉ា! ដឹងថាខ្ញុំមកពីណាឬ?” “ខ្ញុំមកទីនេះមុនឯង!” “ថាម៉េច?” ខ្ញុំរឹតតែគាំងទ្វេដងពេលលឺបែបនេះ។ អាម៉ា “អួមកពីឆ្នាំ ២០៣០ រួចឆ្លងមកកាន់សម័យបារាំង ហើយក៏បន្តនៅទីនេះរហូត។ អួព្យាយាមរកវិធីទៅវិញតែមិនបានផល ទើបអួបោះបង់ចោល ហើយរៀបការជាមួយបុរសនៅសម័យនេះ មានកូនមានចៅរស់នៅតាមធម្មតា ដូចគេដូចឯង។ ពេលអួឃើញឯងដំបូង អួដឹងរួចទៅហើយថា ឯងជាមនុស្សមកពីភពថ្មី មិនមែនកូនអ្នកនៅតាមជាយប្រទេសឡើយ។ ឯងនៅទីនេះមិនល្អទេ ព្រោះបន្តិចទៀត ប្រទេសយើងនឹងមានសង្គ្រាម។ បន្តិចទៀត យើងក៏គង់នឹងស្លាប់។ អាយ៉ាងក៏មិនដឹងទៅជាយ៉ាងណា។ អួខំរកវិធីអោយឯងបានទៅវិញហើយ…” “អាម៉ា!” ខ្ញុំនិយាយខ្សាវៗ។ ខ្ញុំកំពុងភាំងជាមួយរឿងដែលអាម៉ាបាននិយាយប្រាប់។ ទ្វារត្រូវបានបើកដោយកម្លាំងជើងគូអ៊ីងយ៉ាង ឈរមុខទ្វារម្នាក់ឯងទាំងមុខមាំ។ “ឯងគ្មានពេលទេ! បើមិនទៅពេលនេះ ឯងនឹងស្តាយក្រោយ! ទៅវិញទៅ ទាន់មិនទាន់ហួសពេល! អ្នកផ្ទះឯងនឹងមិនសោកស្តាយនៅពេលបាត់បង់ឯង…” អាម៉ាដើរមកប្រាប់ខ្ញុំ មិនខ្វល់នឹងវត្តមានគូអ៊ីងយ៉ាងនៅទីនេះ។ “អូនទៅវិញចុះ…” សុខៗគូអ៊ីងយ៉ាងដើរមកអោបខ្ញុំ ព្រមទាំងនិយាយបែបនេះ ធ្វើអោយខ្ញុំរុញគេចេញទាំងឆ្ងល់។ “បងដឹងដែរឬ?” “ទឹកផឹកប្លែកៗ អាហារប្លែកៗ ពាក្យនិយាយប្លែកៗ បងសង្ស័យតាំងពីដំបូងថា អូនមិនមែនអ្នកនៅជំនាន់នេះ...
- 3 comments
- Tags: book, cambodia, gooshop, novel, potato, readers, the flower bracelet
រឿង ខ្សែដៃរូបផ្កា (ភាគទី៥)
Posted by Team GooShop on
ហេតុអ្វីខ្ញុំត្រូវគេចាប់ជំរិត? អ្នកនិពន្ធ៖ ដំឡូង រក្សាសិទ្ធដោយ៖ ហ្គូសប “ខ្ញុំចង់ញុំាគុយទាវ!” ខ្ញុំចង្អុលប្រាប់គូអ៊ីងយ៉ាង ពេលយើងដើរចូលផ្សារ។ “អីយ៉ា! ថៅកែតូចសោះ!” សម្លេងស្រួយស្រេសមួយបន្លឺឡើង ជាមួយរូបរាងតូចល្វត់ល្វន់ក្នុងឈុតចិនរឹបរាង ធ្វើអោយខ្ញុំនេះសឹងភ្លឹកដែរ។ ព្រះអើយ! ស្អាតម្លឹងៗ! រវល់តែមើលនារីចំណូលថ្មី ខ្ញុំក៏ត្រូវក្មេងៗរត់មកបុករហូតបាត់ជំហរហើយដួល។ “ម៉េចមិនប្រយ័ត្នយ៉ាងនេះ?!” គូអ៊ីងយ៉ាងដើរមកជួយលើកខ្ញុំ។ “អ្នកណាហ្នឹង?” នាងរាងស្លីមសួរឡើងមក។ គូអ៊ីងយ៉ាងមិនឆ្លើយនឹងសំណួរនាង ធ្វើអោយខ្ញុំដឹងច្បាស់តែម្តងថា គេមិនចង់អោយនាងដឹងថា ខ្ញុំមកជាមួយគេក្នុងឋានៈជាអ្វី។ នែ! អាចិត្តនេះចង់តែធ្វើតាមរឿងភាគណែនាំខ្លួនថា ជាអនាគតប្រពន្ធតាស៎! តែខ្លាចថាវាខុសប្លង់… បើជ្រុលជាគេមិននិយាយទៅហើយ ខ្ញុំក៏ដើរចេញទៅតូបគុយទាវ ព្រោះមិនដឹងនៅធ្វើអីបន្ត។ “ហ៊ា! យកគុយទាវខ្ញុំមួយ! ឌុបសាច់ ឌុបគុយទាវ ឌុបគ្រប់យ៉ាង!” អាហ៊ាដែលរៀបកាន់ចានក៏មើលខ្ញុំបែបឆ្ងល់ៗ។ “មានអីឬហ៊ា?” ខ្ញុំសួរឡើង ដៃកំពុងចាប់ចង្កឹះពីបំពង់។ “យកគុយទាវត្រូវទេ?” គាត់សួរទាំងចងចិញ្ចើម។ អូ! បែបដោយសារខ្ញុំហៅឌុបទេដឹង បានជាគាត់ឆ្ងល់សួរបញ្ចាក់ ឬអាចថានៅនេះគេមិនទាន់ស្គាល់អាពាក្យឌុបហ្នឹង? “យកគុយទាវខ្ញុំមួយចានមកហ៊ា!” ខ្ញុំប្រាប់គាត់ឡើងវិញទាំងសើច ហិហិហិ។ “នាងមិនមែនជាមនុស្សរស់នៅតំបន់នេះទេឬ?” នាងរាងស្លីមស្អាតទាញកៅអីមកជិតរួចសួរ។ យីស! អាឯងមិនមាត់នេះដូចបានចិត្តណាស់! ខ្ញុំបានត្រឹមរអ៊ូក្នុងចិត្ត ខ្សឹកខ្សួរមួរម៉ៅម្នាក់ឯង។ អាគាត់ត្រកូលគូហ្នឹងក៏ចឹងទៀត ធ្វើដូចបារម្ភមានចិត្តណាស់ តែដល់ចឹងស្ងាត់ដូចគេចុក! “មកពីបារាំង!” ខ្ញុំនិយាយឡើងបើទោះជាអន់ចិត្ត តែយ៉ាងណាខ្ញុំក៏មិនចង់នាំបញ្ហា ព្រោះខ្ញុំមិនដឹងថានៅជាមួយគេបានដល់ពេលណា។ “អញ្ចឹងតាសបានជាមុខរាងប្លែកៗ! មកពីបារាំងឬ? តែហេតុអីនិយាយភាសាយើងច្បាស់យ៉ាងនេះ?” “ម៉ាក់ប៉ាខ្ញុំជាកូនកាត់ចិន! ខ្ញុំធ្លាប់ទៅលេងបារាំង ទើបចម្លងការតែងខ្លួនមកពីគេបែបនេះ!” “រវល់តែនិយាយ... ខ្ញុំឈ្មោះស៊ីស៊ី សង្សារថៅកែតូច!” ផាំង! ដូចគេជះទឹកដាក់កណ្តាលមុខ! នាងរាងតូចស្លីមណែនាំខ្លួនមកសឹងធ្វើអោយខ្ញុំដួល។ “ស៊ីស៊ី!” គូអ៊ីងយ៉ាងខាំមាត់ និយាយសម្លេងខ្លាំងៗ សូម្បីតែនាងម្នាក់នោះក៏រាងភ្ញាក់។ អីយ៉ា! មុខស្អាតៗបែបនេះ តាមពិតតួចិត្តអាក្រក់សោះវ៉ើយ! ស្គាល់ដំឡូងតិចពេកហើយ! “ត្រឹមតែជាសង្សារ មិនមែនប្រពន្ធផង!” ខ្ញុំថារួចងាកទៅស្ញេញដាក់គូអ៊ីងយ៉ាង។ ខ្ញុំខំពឺតគុយទាវមួយគោមឡើងម៉ត់ឡេវ មិនសល់សូម្បីជី។ ពេលងើបមុខឡើងមក ភ្នែកក៏ក្រឡេកឃើញតូបគេលក់របស់មកពីឥណ្ឌា។ “ខ្ញុំទៅនុះមួយភ្លែតណា!” ខ្ញុំនិយាយដាក់គូអ៊ីងយ៉ាង រួចងើបវឹងមិនអោយគេតាមទាន់ ទុកអោយនាងស៊ីស៊ីនោះតោងដៃគូអ៊ីយ៉ាងជាប់នៅតូបគុយទាវ។ ពេលរត់ចេញមកបានបន្តិច ខ្ញុំក៏ទើបនឹកឃើញថា៖ “អេ៎! ហើយអត់មានលុយផង…” ពេលខ្ញុំរៀបបកក្រោយទៅរកគូអ៊ីងយ៉ាងវិញដើម្បីសុំលុយ ក៏មានពួកប្រុសមាឌដូចកីឡាកាសមកបាំងមុខ។ ដឹងថាស្ថានការណ៍ដូចមិនស្រួល...
រឿង ខ្សែដៃរូបផ្កា (ភាគទី៤)
Posted by Team GooShop on
ការចងចាំល្អៗ និពន្ធដោយ៖ ដំឡូង រក្សាសិទ្ធដោយ៖ ហ្គូសប គូអ៊ីងយ៉ាង គូអ៊ីងយ៉ាងដើរចូលផ្ទះវិញទាំងរូបរាងមើលមិនយល់។ “អេ! លោកកើតអីនេះ?” ហួយដើរមកទាំងបើកភ្នែកធំៗ។ “គ្មានអីទេ! ទៅសម្រាកទៅ...” ខ្ញុំនិយាយដេញ ព្រោះមិនចង់ឆ្លើយសំណួរនាង។ តែថានាងដូចជាមិនខ្វល់នឹងពាក្យសម្តីខ្ញុំ ហើយចាប់អូសដៃខ្ញុំអោយតាមនាង។ “មកនេះ!” ហួយនិយាយព្រមទាំងយកដៃប្រលេះឡេវអាវខ្ញុំ ដូចម្តាយខ្ញុំធ្វើកាលពីខ្ញុំនៅតូចមិនខុស។ “ព្រះអើយ! ជាំដល់ថ្នាក់នេះឬ? មិនដឹងខ្ទាំក្នុងឬអត់នេះ!” ទឹកមុខភិតភ័យរបស់នាង សឹងតែខ្ញុំទប់សំណើចមិនបាន។ “ទាល់តែងូតទឹកសិនទើបបាន បើមិនចឹងទេពិបាកលាងរបួសណាស់។ ម្យ៉ាងបើជូតខ្លួនក៏មិនអស់ដីដែរ បើយ៉ាងនេះនោះ!” នាងនិយាយហើយស្រវាយកក្រម៉ានិងឈុតថ្មីមួយឈុតពីទូរមកកាន់ ហើយអូសខ្ញុំអោយដើរតាម។ នាងដើរទៅយកផ្តិលទឹក ដួសទឹកពីក្នុងពាងមកលូកមើល។ “អូយ៎! ត្រជាក់!” នាងនិយាយបែបភ្ញាក់ឡើងមក “ចាំបន្តិច! ខ្ញុំលាយទឹកក្តៅអោយមួយ!” នាងថារួចក៏រករត់ទៅក្រៅរកទឹកក្តៅ។ “មិនបាច់ទេ!” ខ្ញុំនិយាយហើយទាញដៃនាង តែដោយខ្ញុំប្រើកម្លាំងច្រើនពេក នាងក៏ដួលមកលើខ្ញុំដែលកំពុងអង្គុយលើកៅអី។ “លែ-លែង!” មានម្តងណាដែលនាងមិននិយាយញ័រៗពេលនៅជិតខ្ញុំទេនេះ? “ខ្លួនលោកសុទ្ធតែដី! មើស! លែងខ្ញុំ!” នាងថាព្រមទាំងប្រឹងងើបឡើង “នែ! លោករឹតខ្ញុំយ៉ាងហ្នឹង ខ្ញុំថប់ងាប់ឥឡូវហើយ!” មុខនាងក្រហមឡើងមក តែខ្ញុំគិតថាដោយសារអៀនច្រើនជាងថប់ដង្ហើម។ “បើគគ្រិច ចាំយើងងូតទឹកជាមួយគ្នា!” ខ្ញុំតបម្តងនេះ នាងបើកភ្នែកធំៗ។ “អារោគចិត្ត!” នាងថារួចក៏រត់ចេញពេលខ្ញុំភ្លេចខ្លួនបន្ធូរដៃ។ ខ្ញុំសម្លឹងមើលរាងតូចរត់ចេញទៅ។ នាងមកពីណាក៏ខ្ញុំមិនដឹង តែស្នាមញញឹមបែបមោគៗនិងពាក្យប្លែកៗរបស់នាង ធ្វើអោយខ្ញុំមានអារម្មណ៍ថា មានក្តីសុខយ៉ាងម៉េចមិនដឹង។ ខ្ញុំងូតទឹករួចដើរឡើងទៅលើវិញ ឃើញនាងកំពុងរើអីមិនដឹងក្នុងប្រអប់ថ្នាំ។ “មកនេះ!” នាងនិយាយហើយយកដៃគោះលើគ្រែ។ “លាបថ្នាំក្រហមសិន ហើយចាំខ្ញុំយកថ្នាំអោយលេប។ ហ្នឹងអាលបានឆាប់ជា ម្យ៉ាងរបួសនឹងមិនសូវហើមខ្លាំង! លោកមានរឿងវាយគ្នាបែបនេះរហូតឬ?” នាងសួរទាំងកែវភ្នែកស្មានមិនដឹងថាបារម្ភឬភ័យខ្លាច។ “បើមានរាល់ថ្ងៃយ៉ាងម៉េច? ហើយបើមិនមានរាល់ថ្ងៃយ៉ាងម៉េច?” ខ្ញុំជ្រើសរើសសួរទៅវិញបែបនេះ ព្រោះខ្ញុំចង់ដឹងថា នាងនឹងឆ្លើយបែបណា។ “គ្មានយ៉ាងម៉េចទេ! បើលោកវាយគ្នារាល់ថ្ងៃបែបនេះ ខ្ញុំគ្រាន់តែស្តាយមុខសង្ហាៗ ហាហាហា!” នាងនិយាយរួចសើចដូចមិនដឹងអី។ “នាងព្រមទទួលស្គាល់ថា ខ្ញុំសង្ហាហើយហ្អេ?” ខ្ញុំសួរនាងឡើងមក ព្រមទាំងអោនមុខទៅជិត។ “សង្ហាមែនតែនៅចាញ់ BI, Wang Yibo អីស្មោះ!” នាងនិយាយទាំងភ្នែកមានពន្លឺ ហើយញញឹមដូចស្រមៃដល់ពួកនោះ។ “នរណា???” ខ្ញុំច្រលំចាប់កដៃនាងសួរមួយទំហឹង។ “ឈឺ!” “សូមទោស!” ខ្ញុំនិយាយដឹងខុស រួចបន្ធូរកដៃនាងវិញ។ “BI,...