News — reading
រឿង អនុស្សា (ភាគទី២)
Posted by Team GooShop on
ភាគទី២៖ ស័ក និពន្ធដោយ៖ កូនឈើ ភ្នែករបស់ខ្ញុំកំពុងសម្លឹងយ៉ាងភ្លឹក ទៅកាន់ពិដាននៃបន្ទប់ដ៏ធំមួយ។ ឱ្យតែម៉ោង៥ព្រឹកភ្លាម សតិរបស់ខ្ញុំតែងដាស់ខ្ញុំឱ្យភ្ញាក់ពីដំណេកដោយឯកឯង។ តែថ្ងៃនេះចម្លែកណាស់ ខ្ញុំដូចជាអស់កម្លាំងខុសពីធម្មតា ដែលធ្វើឱ្យខ្ញុំផ្តេកខ្លួនលើគ្រែយ៉ាងយូរ មិនព្រមងើបឡើងសោះ។ គិតដល់ត្រឹមនេះ ខ្ញុំក៏ស្ទុះក្រោកឡើងទាំងបង្ខំ រួចក្រឡេកមើលទៅនាឡិកាដែលព្យួរយ៉ាងហំហួននៅលើជញ្ជាំងបន្ទប់ ដែលទ្រនិចខ្លីជាងគេបានឈប់ត្រឹម លេខប្រាំ។ ខ្ញុំប្រឹងទាញខ្លួនចុះពីលើគ្រែ រួចដើរយឺតៗចេញពីបន្ទប់នៃផ្ទះធំល្មមរបស់ខ្ញុំ។ ខ្ញុំដើរចុះកាំជញ្ជើរយឺតៗ រួចមកឈប់ទ្រឹងនៅចំពីមុខទូដាក់តាំងគ្រាប់កាហ្វេដ៏ធំមួយ។ ខ្ញុំសម្លឹងយូរបន្តិច ទើបសម្រេចចិត្តលូកដៃយកគ្រាប់កាហ្វេ ដែលទើបនាំចូលពីប្រទេសអង់គ្លេសកាលពីសប្តាហ៍មុន។ ខ្ញុំបែរចេញពីទូ រួចដើរយឺតៗ ទៅកាន់តុឆុងកាហ្វេនៅក្នុងផ្ទះបាយ ដែលមានប្រដាប់ប្រដាឆុងកាហ្វេ ដាក់តម្រៀបគ្នាយ៉ាងមានរបៀបរៀបរយ។ ខ្ញុំចាត់ការកិនគ្រាប់កាហ្វេដោយផ្ទាល់ដៃ រួចដាក់ចូលទៅក្នុងស្បៃឆុង ដើម្បីចាក់ទឹកក្តៅចូល។ ថ្ងៃនេះ មិនចាំបាច់ប្រើទឹកដោះគោស្រស់ទេ ពីព្រោះចង់ដឹងថា កាហ្វេអង់គ្លេសសុទ្ធមានរសជាតិយ៉ាងម៉េចដែរ! បានកាហ្វេមួយកែវក្នុងដៃរួច ខ្ញុំពុំទាន់ផឹកភ្លាមនោះទេព្រោះវាក្តៅពេក ទើបខ្ញុំកាន់វាឡើង រួចស្រូបក្លិនជាមុនសិន។ “ឆ្ងុយគ្រាន់បើ…” ខ្ញុំសរសើរបស់ក្នុងដៃ រួចសម្រេចចិត្តថាដើរហិតវាបណ្តើរ ចេញទៅសួនមាត់ទឹកក្រៅផ្ទះបណ្តើរ។ ខ្ញុំឈ្មោះ ស័ក ជាម្ចាស់ហាងលក់គ្រាប់កាហ្វេដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ហាងខ្ញុំមិនមែនលក់កាហ្វេឆុងរួចរាល់នោះទេ គឺលក់កាហ្វេគ្រាប់ ដែលនាំចូលពីប្រទេសនានា។ សូម្បីតែហាងកាហ្វេល្បីៗជាច្រើននៅស្រុកខ្មែរ ក៏យកគ្រាប់កាហ្វេរបស់គេមកដាក់តាំងលក់ក្នុងហាងរបស់ខ្ញុំដែរ។ ខ្ញុំចូលចិត្តញ៉ាំកាហ្វេតាំងពីរៀនវិទ្យាល័យមកម្លេះ។ កាហ្វេ ជាការតំណាងឱ្យមិត្តភាព ការជួបជុំ និងកម្លាំងចិត្តកម្លាំងកាយសម្រាប់ថ្ងៃថ្មី។ ខ្ញុំចូលចិត្តទិញគ្រាប់កាហ្វេមកឆុងដោយខ្លួនឯងផ្ទាល់ តាំងពីចាប់ផ្តើមចូលរៀនមហាវិទ្យាល័យផ្នែកពាណិជ្ជកម្មនិងជំនួញមក ពីព្រោះកាលនោះ ខ្ញុំពុំសូវមានប្រាក់សម្រាប់ទិញកាហ្វេឆុងរួចនោះទេ។ ឱពុកម្តាយខ្ញុំឱ្យខ្ញុំរៀនរស់នៅដោយមិនពឹងពាក់លើកម្លាំងញើសឈាមគាត់ទៀតឡើយ។ ខ្ញុំទិញឡើងស្គាល់សឹងគ្រប់ប្រភេទនៃគ្រាប់កាហ្វេទៅហើយ ទើបពេលចប់មហាវិទ្យាល័យ ខ្ញុំមានគំនិតបើកហាងលក់គ្រាប់កាហ្វេ ដែលនាំចូលគ្រាប់កាហ្វេទាំងក្នុងនិងក្រៅស្រុក។ ខ្ញុំដើរមកដល់ខាងក្រៅផ្ទះ ក៏ទទួលបានអារម្មណ៍នៃទឹកសន្សើមត្រជាក់ៗនាពេលព្រឹក ហើយក៏ចូលទៅក្នុងសួនច្បារក្បែរមាត់ទឹក ដើម្បីមើលព្រះអាទិត្យដែលកំពុងរះបញ្ចេញនូវកាំរស្មីព្រឿងៗ ជះមកលើផ្ទៃទឹកយ៉ាងគួរឱ្យគយគន់។ ខ្ញុំមិនភ្លេចក្រេបនូវរសជាតិកាហ្វេដែលកាន់ក្នុងដៃ ជាមួយអារម្មណ៍យ៉ាងល្អ ហើយគិតក្នុងចិត្តថា… បើនៅប្រនៀលលើគ្រែមិនក្រោកឡើង ប្រហែលជាអាក់ខានស្រស់ស្រូបនូវបរិយាកាសពេលព្រឹកដ៏ប្រពៃនេះហើយ! វគ្គទី៨៖ នារី Early Bird ខ្ញុំតែងមកបើកទ្វារហាងលក់គ្រាប់កាហ្វេរបស់ខ្ញុំមុនបុគ្គលិកមកដល់ជារៀងរាល់ថ្ងៃ។ ជាធម្មតា គ្មានភ្ញៀវណាមកទិញទេទាំងព្រឹកព្រលឹមបែបនេះ។ បើមាន ក៏ប្រហែលជាអ្នកនៅម្តុំនេះដែលភ្លេចមើលស្តុកកាហ្វេនៅផ្ទះ។ ខ្ញុំកំពុងឈរមើលកញ្ចប់កាហ្វេណាដែលនៅមិនត្រូវជួរ អាងយកទៅដាក់នៅទីតាំងរបស់វាវិញ ស្រាប់តែក្រលៀសភ្នែកទៅឃើញនារីម្នាក់ក្នុងឈុតពណ៌ស សក់វែងពណ៌ត្នោតទម្លាក់ចុះ មុខនាងហាក់ភ័យពេលឃើញខ្ញុំ ធ្វើឱ្យភ្នែកដែលភ្លឺថ្លារបស់នាងបើកធំៗ។ បេះដូងខ្ញុំហាក់ទន់បន្តិច ភ្លឹកមើលនាងដែលនៅមិនឆ្ងាយប៉ុន្មាននេះ។ ខ្ញុំខានមានអារម្មណ៍បែបនេះជាយូរមកហើយ។ ខ្ញុំមិនដឹងថាជាអ្វីពីនាងតូចម្នាក់នេះទេ ដែលធ្វើឱ្យខ្ញុំបង្អត់ដង្ហើមរបស់ខ្លួនសឹង៥វិនាទីទៅហើយនេះ។ ខ្ញុំដាស់សតិខ្លួនវិញ រួចដើរទៅជិតនាងសួរនាំ។ នាងហាក់បីមិនមែនជាអ្នកចំណូលកាហ្វេនោះទេ ទោះបីនាងជាearly bird ក៏ដោយ។...
- 0 comment
- Tags: cambodia, gooshop, Khmer, khmer book online, khmer novel, khmer novel blog, novel, novel in khmer, novel khmer free reading, read khmer book online, reader, readers, reading, កូនឈើ, អនុស្សា
រឿង អនុស្សា (ភាគទី១)
Posted by Team GooShop on
ចាប់ផ្តើមសរសេរនៅថ្ងៃ ២០ តុលា ២០២១ ម៉ោង៦ព្រឹក ភាគទី១៖ សោភា និពន្ធដោយ៖ កូនឈើ តឺតៗ… តឺតៗ សម្លេងនាឡិកាកំពុងរោទ៍ឡើងនៅលើក្បាលដំណេករបស់ខ្ញុំ បង្ហាញថាពេលនេះគឺម៉ោងប្រាំភ្លឺហើយ។ ខ្ញុំងើបយឺតៗ រួចសម្រួលសរសៃបន្តិច មុននឹងបោះជើងចុះពីលើគ្រែ ឈានសន្សឹមៗទៅបើកតន្ត្រីស្លូៗ ចេញពីថាសឌីសដែលខ្ញុំបានទិញកាលពីម្សិលមិញ។ របស់ថ្មីជាអ្វីដែលខ្ញុំនឹកឃើញមុនគេ ពេលបើកភ្នែកឡើងព្រឹកនេះ។ សូរសៀងតន្រ្តីបន្លឺតិចៗ បូករួមជាមួយបរិយាកាសស្ងប់ស្ងាត់នាពេលព្រឹកព្រលឹម ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា មានក្តីសុខឥតឧបមា។ ខ្ញុំឈ្មោះ សោភា មានអាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអក្សរសាស្ត្រអង់គ្លេស។ ខ្ញុំចេញធ្វើការបានពីរឆ្នាំមកហើយ ហើយក៏មានថវិកាគ្រប់គ្រាន់ប្រចាំខែ ដើម្បីយកមកបង់រម្លស់អាផាតមិនតូចមួយនៅជាន់ទី១៣ ដែលខ្ញុំកំពុងស្នាក់នៅនេះ។ ទីតាំងអាផាតមិននេះ គឺនៅកណ្តាលទីក្រុងភ្នំពេញតែម្តង ងាយស្រួលសម្រាប់ខ្ញុំធ្វើដំណើរថ្មើរជើង ទៅកាន់កន្លែងធ្វើការនិងផ្សារទំនើប។ ខ្ញុំសម្រេចចិត្តចេញមករស់នៅតែម្នាក់ឯង បែកពីក្រុមគ្រួសារភ្លាម នៅពេលដែលខ្ញុំមានលំនឹងក្នុងជីវិតការងារ ជាអ្នកបកប្រែសៀវភៅរឿងបរទេស គឺប្រហែលក្នុងរយៈពេលមួយឆ្នាំក្រោយ បន្ទាប់ពីបញ្ចប់ការសិក្សា។ ដំបូង ម៉ាក់និងប៉ាព្រួយបារម្ភណាស់ពីសុវត្ថិភាពរបស់ខ្ញុំ តែមកដល់ពេលនេះ គឺមួយឆ្នាំហើយដែលខ្ញុំរៀនរស់នៅតែម្នាក់ឯង។ វាមិនងាយស្រួល តែខ្ញុំរីករាយដែលទីបំផុត ខ្ញុំមានសមត្ថភាពរស់នៅឯករាជ្យ យល់ពីទុក្ខលំបាកដែលត្រូវគ្រប់គ្រងចំណូលចំណាយក្នុងផ្ទះដោយខ្លួនឯង។ ណាមួយ ខ្ញុំចង់រៀនធ្វើរឿងទាំងអស់នេះឱ្យថ្នឹកដៃឱ្យហើយ ពីព្រោះនៅថ្ងៃអនាគត ខ្ញុំនឹងត្រូវរ៉ាប់រងការចំណាយរបស់ក្រុមគ្រួសារពេញលេញមួយរបស់ខ្ញុំ មិនមែនតែម្នាក់ឯងទៀតទេ។ ខ្ញុំអង្គុយចុះ ឱបជើងលើកៅអីនៃតុធ្វើការរបស់ខ្ញុំ ដែលដាក់នៅចំពីមុខបង្អួចបែរទៅទិសខាងកើត អនុញ្ញាតឱ្យខ្ញុំគយគន់មើលព្រះអាទិត្យរះឡើងជារៀងរាល់ថ្ងៃ។ សូរចម្រៀងលឺរណ្តំក្នុងចិត្តខ្ញុំ ព្រមជាមួយព្រះអាទិត្យរះលឹមៗចេញមក ជះកាំរស្មីស្រាងៗចូលក្នុងបន្ទប់អាផាតមិនដ៏តូចរបស់ខ្ញុំនេះ។ ខ្ញុំមានអារម្មណ៍ថាស្ងប់សុខណាស់ នៅក្នុងជីវិតរស់នៅតែម្នាក់ឯងបែបនេះ។ វគ្គទី១៖ អ្នករួមការងារ ថ្ងៃថ្មី ព្រអាទិត្យរះជាថ្មី មនុស្សម្នាជាច្រើនកំពុងដើរតាមដងផ្លូវយ៉ាងមមាញឹក។ ខ្ញុំដើរយួរថង់ក្រណាត់នៅលើស្មា ស្លៀករ៉ូបពណ៌ស ជាមួយស្បែកជើងខនវ៉ើសពណ៌ខ្មៅ ពាក់កាសស្តាប់ចម្រៀងបែប motivational ជាមួយខ្យល់បក់រំភើយៗប៉ះសក់រួញតិចៗពណ៌ត្នោតរបស់ខ្ញុំ។ ខ្ញុំដើរយឺតៗ ពីព្រោះមិនទាន់ដល់ម៉ោងធ្វើការនៅឡើយទេ ខ្ញុំមិនចាំបាច់ប្រញាប់ប្រញាល់ឡើយ។ ចង់ខ្ញុំចូលផឹកកាហ្វេមួយកែវសិន ក៏មិនទាន់ដល់ម៉ោងធ្វើការផង។ ថ្ងៃនេះអារម្មណ៍ល្អ ចង់ទៅធ្វើការលឿន ព្រោះខ្ញុំទន្ទឹមចង់បកប្រែសៀវភៅរឿងបន្ត ដែលខ្ញុំត្រូវបង្ហើយពីម្សិល ព្រោះដល់វគ្គល្អអាន។ គិតដល់ត្រឹមនេះ ខ្ញុំសប្បាយចិត្តណាស់ ក៏ចាប់ផ្តើមដើររាងញាប់ជើង។ ពេលមកដល់កន្លែងធ្វើការភ្លាម ក៏មានបុរសម្នាក់មកស្ទាក់ខ្ញុំចំផ្លូវចូលបន្ទប់ការិយាល័យតែម្តង។ “មកលឿនដូចការស្មាន! ៦ព្រឹកឱ្យត្រឹមតែម្តង!” បេន ជាបុរសសង្ហាប្រចាំការិយាល័យ នរណាៗក៏សរសើរ អត់តែខ្ញុំទេ ពីព្រោះប៉ិនេះមកម្តងណា មិនដែលមានរឿងចម្រុងចម្រើនដល់ខ្ញុំឡើយ។ “អើ! ហើយវាយ៉ាងម៉េច?” “ស្រឡាញ់ការងារបែបនេះ ក្រុមហ៊ុនយើងជោគជ័យស្លាប់ហើយ!” “…” ខ្ញុំឈរឱបដៃរង់ចាំគេនិយាយត។ បេនរៀបឬកបន្តិចរួចចាប់ផ្តើមនិយាយបន្ត៖...
- 0 comment
- Tags: book, cambodia, gooshop, Khmer, khmer novel, khmer novel blog, khmer online book, novel, novel in khmer, novel khmer free reading, read khmer book online, reader, readers, reading, កូនឈើ, អនុស្សា
សៀវភៅ ៣ ក្បាលសម្រាប់កុមារអាននៅរដូវកាលបុណ្យណូអែល
Posted by Team GooShop on
1. How the Grinch Stole Christmas! by Dr. Seuss 2. The Best Christmas Pageant Ever by Barbara Robinson 3. A Christmas Carol by Charles Dickens
- 1 comment
- Tags: book, cambodia, ebook, ebooks, gooshop, kids, kindle, novel, reader, readers, reading
សៀវភៅរឿងសម្រាប់អាននៅរដូវកាលបុណ្យណូអែល
Posted by Team GooShop on
1. Just Like Magic by Sarah Hogle 2. A Cat Cafe Christmas by Codi Gary 3. So This Is Christmas by Jenny Holiday
សៀវភៅ ៣ ក្បាលដែលលោក Bill Gates ចូលចិត្ត
Posted by Team GooShop on
1. How the World Really Works: The Science Behind How We Got Here and Where We’re Going, by Vaclav Smil 2. The Better Angels of Our Nature: Why Violence Has Declined, by Steven Pinker 3. A Gentleman in Moscow: A Novel, by Amor Towles