Book Review by GooShop Cambodia

Posted by Team GooShop on

"13 Secrets You Should Know Before You Die", by Livingstone Imonitie

In life, we all are busy chasing after happiness but we sometimes forget that happiness comes from within. Happiness is not all about money, but it can be about the self-value, the value that you add to other lives, experience, adventure, and stories that make us feel fulfilled.


Here are some key highlights from the book, "13 Secrets You Should Know Before You Die" that you can learn in order to live your life to the fullest:

Have a purpose

Your purpose in life should be big, firm, and concise. Dare to dream big! Don't worry if people laugh at your dream, it only means your dream is big enough! Always do whatever you can to make your dreams become realities.

It's Okay to Fail

It's okay to fail sometimes. Failure doesn't define who you really are. Failure gives you an opportunity to learn from your past mistakes, so you should consider it as a stepping stone which leads you to the better version of yourself. It's okay to fail or make mistakes, but please don't make the same mistakes. Be responsible and do not shift the blame to others!

Always Do Your Best

No one is perfect, but we all have the power to do our best. You don't always need talent in everything, but you need commitment and always do your best. If you want to be the best dancer, just go for it! Spend most of your time to practice with it. Practice, practice, and practice until you make it!


Life is short, so live your life before it's too late! Live your life by making new friends, traveling, always keep learning, giving, and doing the best you could. Be purposeful, dare to fail, and have the courage to stand up again to do anything you want to add value in your life! Before die, LIVE!


“អាថ៌កំបាំងទាំង ១៣ ដែលអ្នកគួរតែដឹងមុនពេលអ្នកស្លាប់”,​ និពន្ធដោយ៖ Livingstone Imonitie 

នៅក្នុងជីវិត យើងទាំងអស់គ្នាកំពុងរវល់ដេញតាមសុភមង្គល ប៉ុន្តែពេលខ្លះយើងភ្លេចថាសុភមង្គលកើតចេញពីខាងក្នុងចិត្ត។ សុភមង្គលមិនមែនសុទ្ធតែជារឿងលុយកាក់នោះទេ ប៉ុន្តែវាអាចជាតម្លៃផ្ទាល់ខ្លួន តម្លៃដែលអ្នកបន្ថែមទៅលើជីវិតអ្នកដទៃ បទពិសោធន៍ ការផ្សងព្រេង និងរឿងរ៉ាវដែលធ្វើឱ្យយើងមានអារម្មណ៍ពេញចិត្ត។

នេះគឺជាចំណុចខ្លះៗដកស្រង់ពីសៀវភៅ “អាថ៌កំបាំងទាំង ១៣ ដែលអ្នកគួរតែដឹងមុនពេលអ្នកស្លាប់” ដែលអ្នកអាចរៀនពីវាបានដើម្បីឱ្យជីវិតរបស់អ្នកមានភាពពេញលេញ៖

ត្រូវមានគោលបំណង

គោលបំណងរបស់អ្នកនៅក្នុងជីវិតគួរតែធំ និងមានភាពច្បាស់លាស់។ អ្នកត្រូវហ៊ាន​សុ​បិ​ន្តឱ្យ​ធំ! កុំបារម្ភអី ប្រសិនបើមានមនុស្សសើចចំអកនឹងក្ដីសុបិន្តរបស់អ្នក វាមានន័យថាសុបិន្តរបស់អ្នកធំល្មមហើយ! អ្នកត្រូវធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីធ្វើឱ្យក្តីសុបិន្តរបស់អ្នកក្លាយជាការពិត។

វាមិនអីនោះទេដែលបរាជ័យ

ពេលខ្លះវាមិនអីនោះទេដែលអ្នកបរាជ័យ។ ការបរាជ័យមិនបានកំណត់ថាអ្នកជាមនុស្សបែបនោះទេ។ តាមពិតទៅ ការបរជ័យបានផ្តល់ឱ្យអ្នកនូវឱកាសដើម្បីរៀនពីកំហុសឆ្គងរបស់អ្នកពីមុន ដូច្នេះហើយអ្នកគួរតែចាត់ទុកថាវាជាជំហានមួយដែលនាំឱ្យអ្នកមានភាពប្រសើរជាងមុន។ វាមិនអីទេដែលអ្នកបរាជ័យ ឬមានកំហុស ប៉ុន្តែសូមកុំធ្វើឱ្យមានកំហុសដដែលៗនោះអី។ អ្នកត្រូវមានទំនួលខុសត្រូវហើយកុំបន្ទោសអ្នកដទៃ។

ត្រូវខិតខំ​ប្រឹងអស់ពីសមត្ថភាព

គ្មាននរណាម្នាក់ដែលល្អឥតខ្ចោះទេ ប៉ុន្តែយើងទាំងអស់គ្នាមានថាមពលដើម្បីធ្វើឱ្យអស់ពីសមត្ថភាព។ អ្នកមិនបាច់ត្រូវការទេពកោសល្យក្នុងការធ្វើអ្វីគ្រប់យ៉ាងនោះទេ ប៉ុន្តែអ្នកត្រូវការការប្តេជ្ញាចិត្ត និងខិតខំឱ្យអស់ពីសមត្ថភាពរបស់អ្នក។ ប្រសិនបើអ្នកចង់ក្លាយជាអ្នករាំដ៏ល្អបំផុត សូមអ្នកទៅធ្វើវាទៅ! ហើយអ្នកត្រូវចំណាយពេលឱ្យច្រើនដើម្បីអនុវត្តវា។ អ្នកត្រូវអនុវត្ត អនុវត្តហើយអនុវត្តទៀតរហូតដល់អ្នកអាចធ្វើវាបាន!

ជីវិតមានរយៈពេលខ្លីណាស់ ដូច្នេះអ្នកត្រូវរស់នៅឱ្យបានល្អមុននឹងយឺតពេល! អ្នកត្រូវបង្កើតមិត្តភក្តិថ្មីៗ ធ្វើដំណើរកម្សាន្ត ត្រូវបន្តរៀនសូត្រ ហើយត្រូវខិតខំធ្វើឱ្យអស់ពីសមត្ថភាព។ អ្នកត្រូវមានគោលបំណងច្បាស់លាស់ ហ៊ានបរាជ័យ និងមានភាពក្លាហានក្នុងការក្រោកឈរម្តងទៀត ដើម្បីធ្វើអ្វីដែលអ្នកចង់បន្ថែមតម្លៃនៅក្នុងជីវិតរបស់អ្នក! មុននឹងស្លាប់ អ្នកត្រូវរៀនរស់នៅឱ្យបានល្អសិន!

By: GooShop's member Anna 

#Books #amazon #kindle #ebooks #Cambodia #lovetoreadkh #likebook #GooShop


Share this post



← Older Post Newer Post →


Leave a comment

Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS