Book Review by GooShop Cambodia

Posted by Team GooShop on

“Who Says You Can’t? You Do”, by Daniel Chidiac

Do you really want to change your life?

Who Says You Can't? You Do....

Everyone wants to change their lives, but they only keep complaining and take no action. Instead of complaining about life, we all should learn to appreciate who we are and what we have. We often let limiting beliefs prevent us from doing great things. Rather than this, we even let other people's limiting beliefs prevent us to take action.


If you want to change your life, you need to change the way you think and start to take action to make a difference. So, next time if you are about to complain about anything that happens in your life, please remind yourself with this question: "What benefits am I gaining from complaining about this particular event in my life?" 

What stops you from achieving your goals?

It's not about what other people told you to believe in something; it's more on what and how you told yourself to believe or not. It's because the 'belief' needs to be built by you, meaning that you have the power to create and build new beliefs to change your life forever. In order to achieve your goals, you first need to believe in yourself. The more you believe in yourself, the more you can achieve extraordinary results.


What you feed your thoughts everyday is really important because it will easily turn into action, so please be nice to yourself! Always remember that you have the power to control your thoughts, so don't let it block your potential and control over you.


“អ្នកណានិយាយថាអ្នកមិនអាចធ្វើបាន? អ្នកអាចធ្វើបាន”,​ និពន្ធដោយ៖ Daniel Chidac

តើអ្នកពិតជាចង់ផ្លាស់ប្តូរជីវិតរបស់អ្នកមែនទេ?

អ្នកណានិយាយថាអ្នកមិនអាចធ្វើបាននោះ?  អ្នកពិតជាអាចធ្វើបាន....

មនុស្សគ្រប់គ្នាចង់ផ្លាស់ប្តូរជីវិតរបស់ពួកគេ ក៏ប៉ុន្តែពួកគេនៅតែបន្តត្អូញត្អែរ ហើយគ្មានធ្វើសកម្មភាពអ្វីទាំងអស់។ ជំនួសឱ្យការត្អូញត្អែរអំពីជីវិត យើងទាំងអស់គ្នាគួរតែរៀនពេញចិត្តនឹងខ្លួនឯង និងអ្វីដែលយើងមាន។ ជាញឹកញាប់ណាស់ដែលយើងបានបណ្ដោយឱ្យជំនឿមកដាក់កម្រិតរារាំងយើងមិនឱ្យធ្វើរឿងដ៏អស្ចារ្យបាន។ ជាងនេះយើងថែមទាំងអនុញ្ញាតឱ្យជំនឿរបស់អ្នកដទៃមករារាំងយើងមិនឱ្យធ្វើសកម្មភាពទៀតផង។

ប្រសិនបើអ្នកចង់ផ្លាស់ប្តូរជីវិតរបស់អ្នក គឺអ្នកត្រូវផ្លាស់ប្តូររបៀបគិត ហើយត្រូវចាប់ផ្តើមធ្វើសកម្មភាពដើម្បីធ្វើឱ្យជីវិតមានភាពខុសប្លែក។ ដូច្នេះ នៅពេលក្រោយប្រសិនបើអ្នកបម្រុងនឹងត្អូញត្អែរអំពីរឿងរ៉ាវដែលកើតឡើងក្នុងជីវិត សូមរំលឹកខ្លួនឯងនូវសំណួរមួយនេះ៖ "តើខ្ញុំទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការត្អូញត្អែរអំពីព្រឹត្តិការណ៍មួយនេះនៅក្នុងជីវិតរបស់ខ្ញុំ?"

តើអ្វីដែលជាឧបសគ្គរារាំងការសម្រេចគោលដៅរបស់អ្នក?

ពាក្យសម្ដីដែលអ្នកដទៃប្រាប់អ្នកពុំមែនជាឧបសគ្គនោះទេ ប៉ុន្តែវាអាចជាអ្វីដែលអ្នកបានប្រាប់ខ្លួនឯងថាត្រូវជឿ ឬមិនជឿ។ ពីព្រោះថា "ជំនឿ” នេះ ត្រូវការកសាងដោយខ្លួនអ្នក ដែលមានន័យថាអ្នកមានអំណាចក្នុងការបង្កើត និងកសាងជំនឿចិត្តជាថ្មីដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នកជារៀងរហូត។ ដើម្បីសម្រេចគោលដៅរបស់អ្នក ជាដំបូងអ្នកត្រូវជឿតែជាក់លើខ្លួនឯង។ នៅពេលដែលអ្នកជឿជាក់លើខ្លួនឯងកាន់តែច្រើន នោះអ្នកអាចនឹងទទួលបានលទ្ធផលកាន់តែប្រសើរឡើង។

អ្វីដែលអ្នកបានគិតជារៀងរាល់ថ្ងៃពិតជាមានសារៈសំខាន់ណាស់ ពីព្រោះវាអាចនឹងប្រែទៅជាសកម្មភាព ដូច្នេះសូមគិតនូវអ្វីដែលល្អៗ! ត្រូវចងចាំជានិច្ចថាអ្នកមានអំណាចក្នុងការគ្រប់គ្រងការគិតរបស់អ្នក ដូច្នេះកុំអោយការគិតរបស់អ្នកមករារាំងសក្តានុពល និងគ្រប់គ្រងអ្នកបានឱ្យសោះ។

By: GooShop's member Anna 

#Books #amazon #kindle #ebooks #Cambodia #lovetoreadkh #likebook #GooShop


Share this post



← Older Post Newer Post →


Leave a comment

Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS