News — kindle

សៀវភៅ 5 ក្បាលសម្រាប់សហគ្រិនគ្រប់រូប

Posted by Team GooShop on

សៀវភៅ 5 ក្បាលសម្រាប់សហគ្រិនគ្រប់រូប

តើអ្នកចង់ក្លាយជាឬជាសហគ្រិនម្នាក់ឬ? ខាងក្រោមនេះជាសៀវភៅសម្រាប់អ្នក៖ 1. Zero to One : Notes on Startups, or How to Build the Future; by Peter Thiel & Blake Masters 2. The $100 Startup : Reinvent the Way You Make a Living, Do What You Love, and Create a New Future; by Chris Guillebeau 3. The 4-Hour Workweek : Escape 9-5, Live Anywhere, and Join the New Rich; by Timothy Ferriss 4. Start With Why : How Great Leaders Inspire Everyone to Take Action; by Simon Sinek 5. The 7 Habits of Highly Effective People : Powerful Lessons in Personal Change; by Stephen R. Covey

Read more →

លោក Bill Gates ណែនាំសៀវភៅចំនួន ៥ក្បាលសម្រាប់អ្នកអានរាល់គ្នា ក្នុងរដូវកាលឈប់សម្រាកនាឆ្នាំ២០២១នេះ

Posted by Team GooShop on

លោក Bill Gates ណែនាំសៀវភៅចំនួន ៥ក្បាលសម្រាប់អ្នកអានរាល់គ្នា ក្នុងរដូវកាលឈប់សម្រាកនាឆ្នាំ២០២១នេះ

លោក Bill Gates យល់ឃើញថា អ្នកអានគួរផ្តោតលើសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្ត្រអោយបានច្រើន។ នៅថ្ងៃច័ន្ទនេះ លោក Gates បានបង្ហាញនូវបញ្ជីសៀវភៅរបស់គាត់ សម្រាប់អានក្នុងរដូវកាលឈប់សម្រាកប្រចាំឆ្នាំនេះ រួមជាមួយ blog post មួយដែលគាត់បានរៀបរាប់ពីមូលហេតុដែល ក្នុងចំណោមសៀវភៅទាំង៥ក្បាលដែលគាត់បានជ្រើសរើស មានសៀវភៅ២ក្បាលគឺជាប្រភេទសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្ត្រ។ គាត់បានសរសេរថា កាលពីគាត់ស្ថិតក្នុងកុមារភាព គាត់ពិតជា «ឈ្លក់វង្វេង» ក្នុងការអានសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្ត្រណាស់។ ហើយទោះបីជាអ្នកចូលចិត្តអានវ័យចំណាស់ដូចជាគាត់ ផ្តោតច្រើនទៅលើការអានសៀវភៅបែបមិនប្រឌិតក៏ដោយ ថ្មីៗនេះលោក Gates សង្កេតឃើញថា ខ្លួនលោកត្រលប់មកអានសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្រ្តវិញ ដែលជាប្រភេទសៀវភៅគាត់ស្រឡាញ់កាលពីកុមារភាព។ លោកមហាសេដ្ឋីរូបនេះបានសរសេរថា នៅក្នុងយុវវ័យរបស់គាត់ គាត់បានអានស្នាដៃនិពន្ធរបស់ Edgar Rice Burroughs និង Robert Heinlein ហើយលោកក៏បានចំណាយពេលច្រើនរាប់មិនអស់ ដើម្បីពិភាក្សាអំពីសៀវភៅប្រលោមលោក ‘Foundation’ ទាំងបីវគ្គរបស់លោក Isaac Asimov។ ការពិភាក្សានេះគឺធ្វើឡើងជាមួយលោក Paul Allen ដែលសព្វថ្ងៃនេះបានទទួលមរណភាពទៅហើយ ហើយលោកជាមិត្តវ័យកុមារភាពរបស់លោក Gates ក៏ដូចជាសហស្ថាបនិកនៃក្រុមហ៊ុន Microsoft ផងដែរ។ ឆ្នាំនេះ សៀវភៅដែលលោក Gates ណែនាំក្នុងការអានក្នុងរដូវកាលឈប់សម្រាកនេះ មានរួមបញ្ចូល សៀវភៅរឿងបែបវិទ្យាសាស្ត្រសម័យទំនើបចំនួន២ក្បាលដែល «ធ្វើអោយខ្ញុំគិតអំពីរបៀបដែលមនុស្សប្រើប្រាស់បច្ចេកវិទ្យាដើម្បីឆ្លើយតបទៅកាន់បញ្ហានានា»។ គ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេ ព្រោះលោក Gates បានចំណាយពេលជាច្រើនកាលពីឆ្នាំមុនៗ ក្នុងការខិតខំផ្សព្វផ្សាយពីតម្រូវការនៃបច្ចេកវិទ្យាថ្មីៗ ដើម្បីយកមកដោះស្រាយបញ្ហានៃការបម្រែបម្រួលអាកាសធាតុ។ នៅខែកុម្ភៈ គាត់បានចេញផ្សាយសៀវភៅរបស់គាត់ ដែលទាក់ទងទៅនឹងប្រធានបទ «របៀបក្នុងការជៀសវាងគ្រោះមហន្តរាយអាកាសធាតុ»។ លើសពីនេះទៅទៀត លោក Gates ក៏បានណែនាំសៀវភៅបែបមិនប្រឌិតចំនួន២ក្បាលដែលទាក់ទងពី  «ដំណាក់កាលចុងក្រោយបង្អស់នៃវិទ្យាសាស្ត្រ» និងសៀវភៅ១ក្បាលទៀតអំពីរឿងប្រឌិតបែបប្រវត្តិសាស្រ្តដែល «ធ្វើអោយខ្ញុំមើលឃើញពីជ្រុងថ្មីមួយទៀតនៃបុគ្គលល្បីល្បាញម្នាក់ក្នុងប្រវត្តិសាស្ត»។ ខាងក្រោមនេះជាបណ្តុំសៀវភៅទាំងប្រាំក្បាល ដែលលោក Gates ពេញចិត្តប្រចាំឆ្នាំនេះ ៖  1. 'Klara and the Sun' by Kazuo Ishiguro  2. 'Project Hail Mary' by Andy Weir  3. 'A Thousand Brains'...

Read more →

លោក CEO អាយុ៥០ឆ្នាំម្នាក់ ចែករំលែកនូវសៀវភៅចំនួួន១១ក្បាល ដែលគាត់គិតថានឹងធ្វើអោយគាត់ជោគជ័យជាងសព្វថ្ងៃនេះទៅទៀត បើគាត់បានអានក្នុងវ័យ៣០ឆ្នាំ

Posted by Team GooShop on

លោក CEO អាយុ៥០ឆ្នាំម្នាក់ ចែករំលែកនូវសៀវភៅចំនួួន១១ក្បាល ដែលគាត់គិតថានឹងធ្វើអោយគាត់ជោគជ័យជាងសព្វថ្ងៃនេះទៅទៀត បើគាត់បានអានក្នុងវ័យ៣០ឆ្នាំ

នៅពេលដែលខ្ញុំឈានចូលវ័យ២០ឆ្នាំ ការអភិវឌ្ឍន៍ផ្នែកភាពជាអ្នកដឹកនាំ មិនមែនជាអ្វីដែលពុំមានសារៈសំខាន់សោះនោះទេ។ ខ្ញុំកម្រសួរខ្លួនឯងណាស់ថា៖ តើជំនាញអ្វីដែលសំខាន់សម្រាប់អ្នកធ្វើការនិងអ្នកដឹកនាំល្អម្នាក់? មិនយូរប៉ុន្មាន ខ្ញុំបានមើលឃើញពីកម្រិតដែលភាពផ្លាស់ប្តូរអាចកើតមានឡើងបានដោយសារ ការអាន។ ឥឡូវនេះ ខ្ញុំបានឈានចូលមកក្នុងទសវត្សរ៍ទី៥នៃជីវិតរបស់ខ្ញុំហើយ ខ្ញុំអាចនិយាយដោយភាពជឿជាក់បានថា ចំណងជើងនៃសៀវភៅទាំងប៉ុន្មានខាងក្រោមនេះ បានផ្លាស់ប្តូរការគិត ការធ្វើ ការដឹកនាំ និងការមើលពីពិភពលោកដែលនៅជុំវិញខ្លួនខ្ញុំ យ៉ាងគួរអោយកត់សម្គាល់។ សព្វថ្ងៃនេះ ខ្ញុំដំណើរការក្រុមហ៊ុនបង្វឹកភាពជាអ្នកដឹកនាំមួួយ ប៉ុន្តែបើសិនជាខ្ញុំបានទទួលចំណេះដឹងពីសៀវភៅទាំងនោះបានលឿនជាងនេះក្នុងជីវិតការងាររបស់ខ្ញុំ ខ្ញុំនឹងបានជោគជ័យជាងសព្វថ្ងៃនេះទៅទៀត។ ក្នុងនាមជា CEO និងអ្នកហ្វឹកហាត់ផ្នែកភាពជាអ្នកដឹកនាំម្នាក់ ខ្ញុំចាត់ទុកសៀវភៅទាំង១១ក្បាលខាងក្រោមដែលទាក់ទងពីភាពជាអ្នកដឹកនាំ ភាពជោគជ័យ និងភាពរីកចម្រើនក្នុងជីវិតការងារ ជាសៀវភៅដ៏ល្អជាងគេក្នុងទសវត្សរ៍នេះ៖ 1. Humble Inquiry: The Gentle Art of Asking Instead of Telling 2. Nine Lies About Work: A Freethinking Leader's Guide to the Real World 3. Delivering Happiness: A Path to Profits, Passion, and Purpose 4. Everything Is Figureoutable 5. Applied Empathy: The New Language of Leadership 6. Switch: How to Change Things When Change Is Hard 7. The Art of Being Unreasonable: Lessons in Unconventional Thinking 8. The Road to Character 9....

Read more →

Best Books for GenZ to Read in 2022

Posted by Team GooShop on

Best Books for GenZ to Read in 2022

Are you GenZ and looking for books to read in the upcoming 2022? Here are 7 books we recommend for you. 1. The State of Affairs - Esther Perel 2. The Defining Decade - Meg Jay 3. The Surrender Experiment - Michael A. Singer 4. Emotional Agility - Susan David 5. Note to Self - Connor Frants  6. Grit - Angela Duckworth 7. Big Magic - Elizabeth Gilbert

Read more →

រឿង ខ្សែដៃរូបផ្កា (ភាគទី៣)

Posted by Team GooShop on

រឿង ខ្សែដៃរូបផ្កា (ភាគទី៣)

គ្រួសារត្រកូលគូពិតជាចម្លែកណាស់! និពន្ធដោយ៖ ដំឡូង រក្សាសិទ្ធដោយ៖ ហ្គូសប “រើសលឿនៗទៅ!” គូអ៊ីងយ៉ាងនិយាយបែបធុញទ្រាន់មកខ្ញុំ។  “បើធុញក៏ទៅវិញទៅ! ខ្ញុំចេះប្រាប់ផ្លូវស៊ីក្លូហើយ!” ខ្ញុំតបបែបមិនដឹងចំហាយបិសាចរបស់គូអ៊ីយ៉ាង កំពុងចង់ហោះមកស៊ីក្បាលខ្ញុំទៅហើយ។  ខ្ញុំកំពុងតែជ្រើមជ្រួលនឹងសម្លៀកបំពាក់នាសម័យនេះ ដែលនៅចំពោះមុខ។ “បើមានឱកាសត្រលប់ទៅវិញ ហើយបានយកឈុតនេះទៅតាម ខ្ញុំនឹងថតផុសលក់ដេញថ្លៃតែម្តង!” ខ្ញុំនិយាយបណ្តើរ សើចបណ្តើរម្នាក់ឯង។ “រួចហើយ! តោះ!” “អស់ឬនៅ?” គេងាកមកសួរមុននឹងឡើងឡាន។ “អស់ហើយ!” ចូលអង្គុយភ្លាម ខ្ញុំក៏នឹកឃើញរឿងសំខាន់មួយភ្លាម “អូ! ជីងជីងប្រាប់ខ្ញុំថាគ្រួសារលោកជាអ្នកនាំចូលនាឡិកាត្រូវដែរទេ? ខ្ញុំអាចសុំមួយបានដែរទេ? យកអាចាស់ៗក៏បានដែរ! ខ្ញុំអត់ទម្លាប់ពេលទៅណាអត់ដឹងម៉ោង។” មិនត្រឹមតែមិនតបទេ គេនៅបើកឡានទៅមុខធ្វើមិនដឹងទៀត។ អេ… ម្តុំនេះដូចធ្លាប់ស្គាល់! ខ្ញុំរកនឹកថា ទីនេះគឺនៅម្តុំណានៅឯសម័យថ្មី។ “ចង់នៅក្នុងនេះរហូតឬអី?” គេហៅខ្ញុំចុះ ព្រោះយើងមកដល់តាំងអង្កាល់ក៏មិនដឹង។ “នែ! ហៅចុះស្រួលបួលទៅប្រកាច់ឬអី?! អឺ… គឺថា ហៅចុះស្រួលៗក៏បាន…” ខ្ញុំកែពាក្យភ្លាម ព្រោះមិនចង់អោយគេចាប់កាច់កកប់នៅទីនេះ។ វោវ! ហាងនាឡិកាធំស្មើរហាងមាសទៅហើយ! មានគ្រប់ម៉ូតតែម្តង! “សួស្តីថៅកែតូច!” សម្លេងនារីម្នាក់ ស្លៀកពាក់បែបចិន ដើរមកអោនដាក់គូអ៊ីងយ៉ាង។ ខ្ញុំបានត្រឹមញញឹមដាក់នាង រួចដើរតាមគេទៅបន្ទប់មួយ។ “អូហូ! ស្អាតជាងនៅអ៊ីអនទៀតនេះ!” អ្នកនៅក្នុងបន្ទប់ស្ងាត់ ព្រោះមិនដឹងខ្ញុំនិយាយពីអី។ “អឺ… គឺថាស្អាត! ហិហិហិ…” ខ្ញុំងើបមុខឡើង និយាយកែសម្រួលពាក្យវិញ។  កំពុងតែសម្លឹងម៉ូតដែលត្រូវចិត្ត​ ដៃខ្ញុំក៏ត្រូវគូអ៊ីងយ៉ាងទាញទៅស៊កនាឡិកាអោយ។ “ពាក់មួយនេះហើយ!” ថារួចគេក៏អូសខ្ញុំចេញមក ហើយឡើងឡានទៅផ្ទះវិញ។ តាមផ្លូវមកវិញ ខ្ញុំរៀបសួរគេពីរឿងជាច្រើន តែពេលក្រឡេកឃើញគេមុខមាំស្ងៀមស្ងាត់ ខ្ញុំក៏លេបសំណួរចូលពោះវិញអស់… - “អូយ៎!” “ដើរមិនបើកភ្នែកទេឬយ៉ាងម៉េច?” “នែ! លោកដើរៗក៏ឈប់ឆ្ងក់! ខ្ញុំចាប់ហ្រ្វាំងម៉េចនឹងទាន់?!” ដើរសុខៗក៏ឈប់ ហើយនៅមកថាអោយគេទៀត! “ដើរតាមផ្លូវនេះទៅ រួចបត់ចុះជណ្តើរបន្តិច គឺដល់កន្លែងងូតទឹកហើយ។” គេចង្អុលប្រាប់ផ្លូវ។ “ចុះយប់នេះ ខ្ញុំគេងនៅឯណា?” “ហឹស?” គេលើកចញ្ចើមម្ខាង ទំនងចង់អោយខ្ញុំបញ្ជាក់សំណួរ។ “គឺថា… នេះបន្ទប់លោក! ចុះបន្ទប់ខ្ញុំ?” “នាងមកទីនេះជាឋានៈអ្វី?...” មិនត្រឹមតែនិយាយទេ គេនៅដើរមកជិត ហើយយកមុខសង្ហារៗគេមកជិតខ្ញុំទៀត។ “តិចថប់ដង្ហើមស្លាប់!” និយាយរួច គេថយចេញហើយដើរទៅបើកទ្វារបន្ទប់គេ។ “ចង់ដេកក្រៅបន្ទប់?...”...

Read more →


Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS