News — cambodia
សៀវភៅ 5 ក្បាលសម្រាប់សហគ្រិនគ្រប់រូប
Posted by Team GooShop on
តើអ្នកចង់ក្លាយជាឬជាសហគ្រិនម្នាក់ឬ? ខាងក្រោមនេះជាសៀវភៅសម្រាប់អ្នក៖ 1. Zero to One : Notes on Startups, or How to Build the Future; by Peter Thiel & Blake Masters 2. The $100 Startup : Reinvent the Way You Make a Living, Do What You Love, and Create a New Future; by Chris Guillebeau 3. The 4-Hour Workweek : Escape 9-5, Live Anywhere, and Join the New Rich; by Timothy Ferriss 4. Start With Why : How Great Leaders Inspire Everyone to Take Action; by Simon Sinek 5. The 7 Habits of Highly Effective People : Powerful Lessons in Personal Change; by Stephen R. Covey
លោក Bill Gates ណែនាំសៀវភៅចំនួន ៥ក្បាលសម្រាប់អ្នកអានរាល់គ្នា ក្នុងរដូវកាលឈប់សម្រាកនាឆ្នាំ២០២១នេះ
Posted by Team GooShop on
លោក Bill Gates យល់ឃើញថា អ្នកអានគួរផ្តោតលើសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្ត្រអោយបានច្រើន។ នៅថ្ងៃច័ន្ទនេះ លោក Gates បានបង្ហាញនូវបញ្ជីសៀវភៅរបស់គាត់ សម្រាប់អានក្នុងរដូវកាលឈប់សម្រាកប្រចាំឆ្នាំនេះ រួមជាមួយ blog post មួយដែលគាត់បានរៀបរាប់ពីមូលហេតុដែល ក្នុងចំណោមសៀវភៅទាំង៥ក្បាលដែលគាត់បានជ្រើសរើស មានសៀវភៅ២ក្បាលគឺជាប្រភេទសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្ត្រ។ គាត់បានសរសេរថា កាលពីគាត់ស្ថិតក្នុងកុមារភាព គាត់ពិតជា «ឈ្លក់វង្វេង» ក្នុងការអានសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្ត្រណាស់។ ហើយទោះបីជាអ្នកចូលចិត្តអានវ័យចំណាស់ដូចជាគាត់ ផ្តោតច្រើនទៅលើការអានសៀវភៅបែបមិនប្រឌិតក៏ដោយ ថ្មីៗនេះលោក Gates សង្កេតឃើញថា ខ្លួនលោកត្រលប់មកអានសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្រ្តវិញ ដែលជាប្រភេទសៀវភៅគាត់ស្រឡាញ់កាលពីកុមារភាព។ លោកមហាសេដ្ឋីរូបនេះបានសរសេរថា នៅក្នុងយុវវ័យរបស់គាត់ គាត់បានអានស្នាដៃនិពន្ធរបស់ Edgar Rice Burroughs និង Robert Heinlein ហើយលោកក៏បានចំណាយពេលច្រើនរាប់មិនអស់ ដើម្បីពិភាក្សាអំពីសៀវភៅប្រលោមលោក ‘Foundation’ ទាំងបីវគ្គរបស់លោក Isaac Asimov។ ការពិភាក្សានេះគឺធ្វើឡើងជាមួយលោក Paul Allen ដែលសព្វថ្ងៃនេះបានទទួលមរណភាពទៅហើយ ហើយលោកជាមិត្តវ័យកុមារភាពរបស់លោក Gates ក៏ដូចជាសហស្ថាបនិកនៃក្រុមហ៊ុន Microsoft ផងដែរ។ ឆ្នាំនេះ សៀវភៅដែលលោក Gates ណែនាំក្នុងការអានក្នុងរដូវកាលឈប់សម្រាកនេះ មានរួមបញ្ចូល សៀវភៅរឿងបែបវិទ្យាសាស្ត្រសម័យទំនើបចំនួន២ក្បាលដែល «ធ្វើអោយខ្ញុំគិតអំពីរបៀបដែលមនុស្សប្រើប្រាស់បច្ចេកវិទ្យាដើម្បីឆ្លើយតបទៅកាន់បញ្ហានានា»។ គ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេ ព្រោះលោក Gates បានចំណាយពេលជាច្រើនកាលពីឆ្នាំមុនៗ ក្នុងការខិតខំផ្សព្វផ្សាយពីតម្រូវការនៃបច្ចេកវិទ្យាថ្មីៗ ដើម្បីយកមកដោះស្រាយបញ្ហានៃការបម្រែបម្រួលអាកាសធាតុ។ នៅខែកុម្ភៈ គាត់បានចេញផ្សាយសៀវភៅរបស់គាត់ ដែលទាក់ទងទៅនឹងប្រធានបទ «របៀបក្នុងការជៀសវាងគ្រោះមហន្តរាយអាកាសធាតុ»។ លើសពីនេះទៅទៀត លោក Gates ក៏បានណែនាំសៀវភៅបែបមិនប្រឌិតចំនួន២ក្បាលដែលទាក់ទងពី «ដំណាក់កាលចុងក្រោយបង្អស់នៃវិទ្យាសាស្ត្រ» និងសៀវភៅ១ក្បាលទៀតអំពីរឿងប្រឌិតបែបប្រវត្តិសាស្រ្តដែល «ធ្វើអោយខ្ញុំមើលឃើញពីជ្រុងថ្មីមួយទៀតនៃបុគ្គលល្បីល្បាញម្នាក់ក្នុងប្រវត្តិសាស្ត»។ ខាងក្រោមនេះជាបណ្តុំសៀវភៅទាំងប្រាំក្បាល ដែលលោក Gates ពេញចិត្តប្រចាំឆ្នាំនេះ ៖ 1. 'Klara and the Sun' by Kazuo Ishiguro 2. 'Project Hail Mary' by Andy Weir 3. 'A Thousand Brains'...
លោក CEO អាយុ៥០ឆ្នាំម្នាក់ ចែករំលែកនូវសៀវភៅចំនួួន១១ក្បាល ដែលគាត់គិតថានឹងធ្វើអោយគាត់ជោគជ័យជាងសព្វថ្ងៃនេះទៅទៀត បើគាត់បានអានក្នុងវ័យ៣០ឆ្នាំ
Posted by Team GooShop on
នៅពេលដែលខ្ញុំឈានចូលវ័យ២០ឆ្នាំ ការអភិវឌ្ឍន៍ផ្នែកភាពជាអ្នកដឹកនាំ មិនមែនជាអ្វីដែលពុំមានសារៈសំខាន់សោះនោះទេ។ ខ្ញុំកម្រសួរខ្លួនឯងណាស់ថា៖ តើជំនាញអ្វីដែលសំខាន់សម្រាប់អ្នកធ្វើការនិងអ្នកដឹកនាំល្អម្នាក់? មិនយូរប៉ុន្មាន ខ្ញុំបានមើលឃើញពីកម្រិតដែលភាពផ្លាស់ប្តូរអាចកើតមានឡើងបានដោយសារ ការអាន។ ឥឡូវនេះ ខ្ញុំបានឈានចូលមកក្នុងទសវត្សរ៍ទី៥នៃជីវិតរបស់ខ្ញុំហើយ ខ្ញុំអាចនិយាយដោយភាពជឿជាក់បានថា ចំណងជើងនៃសៀវភៅទាំងប៉ុន្មានខាងក្រោមនេះ បានផ្លាស់ប្តូរការគិត ការធ្វើ ការដឹកនាំ និងការមើលពីពិភពលោកដែលនៅជុំវិញខ្លួនខ្ញុំ យ៉ាងគួរអោយកត់សម្គាល់។ សព្វថ្ងៃនេះ ខ្ញុំដំណើរការក្រុមហ៊ុនបង្វឹកភាពជាអ្នកដឹកនាំមួួយ ប៉ុន្តែបើសិនជាខ្ញុំបានទទួលចំណេះដឹងពីសៀវភៅទាំងនោះបានលឿនជាងនេះក្នុងជីវិតការងាររបស់ខ្ញុំ ខ្ញុំនឹងបានជោគជ័យជាងសព្វថ្ងៃនេះទៅទៀត។ ក្នុងនាមជា CEO និងអ្នកហ្វឹកហាត់ផ្នែកភាពជាអ្នកដឹកនាំម្នាក់ ខ្ញុំចាត់ទុកសៀវភៅទាំង១១ក្បាលខាងក្រោមដែលទាក់ទងពីភាពជាអ្នកដឹកនាំ ភាពជោគជ័យ និងភាពរីកចម្រើនក្នុងជីវិតការងារ ជាសៀវភៅដ៏ល្អជាងគេក្នុងទសវត្សរ៍នេះ៖ 1. Humble Inquiry: The Gentle Art of Asking Instead of Telling 2. Nine Lies About Work: A Freethinking Leader's Guide to the Real World 3. Delivering Happiness: A Path to Profits, Passion, and Purpose 4. Everything Is Figureoutable 5. Applied Empathy: The New Language of Leadership 6. Switch: How to Change Things When Change Is Hard 7. The Art of Being Unreasonable: Lessons in Unconventional Thinking 8. The Road to Character 9....
Best Books for GenZ to Read in 2022
Posted by Team GooShop on
Are you GenZ and looking for books to read in the upcoming 2022? Here are 7 books we recommend for you. 1. The State of Affairs - Esther Perel 2. The Defining Decade - Meg Jay 3. The Surrender Experiment - Michael A. Singer 4. Emotional Agility - Susan David 5. Note to Self - Connor Frants 6. Grit - Angela Duckworth 7. Big Magic - Elizabeth Gilbert
រឿង ខ្សែដៃរូបផ្កា (ភាគបញ្ចប់)
Posted by Team GooShop on
សង្ឃឹមថាជួបអ្នកម្តងទៀត! និពន្ធដោយ៖ ដំឡូង រក្សាសិទ្ធដោយ៖ ហ្គូសប វិលចុះវិលឡើង ថ្ងៃរៀបការរបស់ខ្ញុំនិងគូអ៊ីងយ៉ាងក៏ចូលមកដល់។ ខ្ញុំអង្គុយលើកៅអីក្នុងបន្ទប់ រង់ចាំគេហៅខ្ញុំចេញក្រៅ។ “ថ្ងៃនេះអូនស្អាតណាស់!” សុខៗគូអ៊ីងយ៉ាងក៏ដើរមកនិយាយ។ “ឆឹស! រាល់ថ្ងៃអាក្រក់ឬ?” “ថ្ងៃនេះស្អាតជាងរាល់ដង! បងទៅចាំនៅខាងក្រោមសិនហើយ!” ថារួចគេដើរចេញទៅបាត់។ បន្ទាប់មក ស្រាប់តែមានស្រមោលមួយមកពីក្រោយខ្ញុំ។ “អាម៉ា!” ខ្ញុំនិយាយដោយរំភើប ព្រោះតាំងពីអាម៉ាព្រលែងខ្ញុំចោលនៅទីនេះ គាត់មិនបានមកលេងខ្ញុំទៀតសោះ។ “តាមអួមក!” អាម៉ានិយាយរួច គាត់កាន់ថង់ខោអាវរបស់ខ្ញុំ តាំងពីពេលមកទីនេះដំបូង មកជាមួយផង។ “អាម៉ាទៅណា?” ខ្ញុំសួរគាត់ទាំងមីងមាំង។ “បើមិនទៅពេលនេះ ឯងគ្មានពេលទៀតទេ!” អាម៉ាចាប់អូសខ្ញុំអោយដើរតាមគាត់។ “តែ…” អាម៉ាឈប់ដើរ រួចគាត់ងាកមកខ្ញុំថា៖ “ឯងចង់ទៅផ្ទះវិញទេ?” “ផ្ទះ?” ខ្ញុំនិយាយទាំងភាំង។ ត្រូវហើយ! ខ្ញុំមកទីនេះជិត១ខែទៅហើយ! អាម៉ាអូសខ្ញុំទាំងឈុតសែនរៀបការ តាមច្រកទ្វារក្រោយ រួចយើងឡើងស៊ីក្លូទៅកាន់ផ្ទះរបស់គាត់។ គាត់រៀបចំប្រដាប់ប្រដាអីមិនដឹង រួចប្រាប់ខ្ញុំអោយគេងលើគ្រែ។ “ដេកទៅ! ហ្នឹងអាលបានទៅវិញ…” ខ្ញុំកំពុងតែមីងមាំង ចាប់ចុងប្រយ៉ុងដើមមិនត្រូវ។ “អួដឹងថាឯងឆ្ងល់ តែបើមិនទៅពេលនេះទេ ឯងនឹងគ្មានថ្ងៃបានទៅផ្ទះវិញទេ!” “អាម៉ា! ដឹងថាខ្ញុំមកពីណាឬ?” “ខ្ញុំមកទីនេះមុនឯង!” “ថាម៉េច?” ខ្ញុំរឹតតែគាំងទ្វេដងពេលលឺបែបនេះ។ អាម៉ា “អួមកពីឆ្នាំ ២០៣០ រួចឆ្លងមកកាន់សម័យបារាំង ហើយក៏បន្តនៅទីនេះរហូត។ អួព្យាយាមរកវិធីទៅវិញតែមិនបានផល ទើបអួបោះបង់ចោល ហើយរៀបការជាមួយបុរសនៅសម័យនេះ មានកូនមានចៅរស់នៅតាមធម្មតា ដូចគេដូចឯង។ ពេលអួឃើញឯងដំបូង អួដឹងរួចទៅហើយថា ឯងជាមនុស្សមកពីភពថ្មី មិនមែនកូនអ្នកនៅតាមជាយប្រទេសឡើយ។ ឯងនៅទីនេះមិនល្អទេ ព្រោះបន្តិចទៀត ប្រទេសយើងនឹងមានសង្គ្រាម។ បន្តិចទៀត យើងក៏គង់នឹងស្លាប់។ អាយ៉ាងក៏មិនដឹងទៅជាយ៉ាងណា។ អួខំរកវិធីអោយឯងបានទៅវិញហើយ…” “អាម៉ា!” ខ្ញុំនិយាយខ្សាវៗ។ ខ្ញុំកំពុងភាំងជាមួយរឿងដែលអាម៉ាបាននិយាយប្រាប់។ ទ្វារត្រូវបានបើកដោយកម្លាំងជើងគូអ៊ីងយ៉ាង ឈរមុខទ្វារម្នាក់ឯងទាំងមុខមាំ។ “ឯងគ្មានពេលទេ! បើមិនទៅពេលនេះ ឯងនឹងស្តាយក្រោយ! ទៅវិញទៅ ទាន់មិនទាន់ហួសពេល! អ្នកផ្ទះឯងនឹងមិនសោកស្តាយនៅពេលបាត់បង់ឯង…” អាម៉ាដើរមកប្រាប់ខ្ញុំ មិនខ្វល់នឹងវត្តមានគូអ៊ីងយ៉ាងនៅទីនេះ។ “អូនទៅវិញចុះ…” សុខៗគូអ៊ីងយ៉ាងដើរមកអោបខ្ញុំ ព្រមទាំងនិយាយបែបនេះ ធ្វើអោយខ្ញុំរុញគេចេញទាំងឆ្ងល់។ “បងដឹងដែរឬ?” “ទឹកផឹកប្លែកៗ អាហារប្លែកៗ ពាក្យនិយាយប្លែកៗ បងសង្ស័យតាំងពីដំបូងថា អូនមិនមែនអ្នកនៅជំនាន់នេះ...
- 3 comments
- Tags: book, cambodia, gooshop, novel, potato, readers, the flower bracelet