News — readers

រឿង ខ្សែដៃរូបផ្កា (ភាគទី៣)

Posted by Team GooShop on

រឿង ខ្សែដៃរូបផ្កា (ភាគទី៣)

គ្រួសារត្រកូលគូពិតជាចម្លែកណាស់! និពន្ធដោយ៖ ដំឡូង រក្សាសិទ្ធដោយ៖ ហ្គូសប “រើសលឿនៗទៅ!” គូអ៊ីងយ៉ាងនិយាយបែបធុញទ្រាន់មកខ្ញុំ។  “បើធុញក៏ទៅវិញទៅ! ខ្ញុំចេះប្រាប់ផ្លូវស៊ីក្លូហើយ!” ខ្ញុំតបបែបមិនដឹងចំហាយបិសាចរបស់គូអ៊ីយ៉ាង កំពុងចង់ហោះមកស៊ីក្បាលខ្ញុំទៅហើយ។  ខ្ញុំកំពុងតែជ្រើមជ្រួលនឹងសម្លៀកបំពាក់នាសម័យនេះ ដែលនៅចំពោះមុខ។ “បើមានឱកាសត្រលប់ទៅវិញ ហើយបានយកឈុតនេះទៅតាម ខ្ញុំនឹងថតផុសលក់ដេញថ្លៃតែម្តង!” ខ្ញុំនិយាយបណ្តើរ សើចបណ្តើរម្នាក់ឯង។ “រួចហើយ! តោះ!” “អស់ឬនៅ?” គេងាកមកសួរមុននឹងឡើងឡាន។ “អស់ហើយ!” ចូលអង្គុយភ្លាម ខ្ញុំក៏នឹកឃើញរឿងសំខាន់មួយភ្លាម “អូ! ជីងជីងប្រាប់ខ្ញុំថាគ្រួសារលោកជាអ្នកនាំចូលនាឡិកាត្រូវដែរទេ? ខ្ញុំអាចសុំមួយបានដែរទេ? យកអាចាស់ៗក៏បានដែរ! ខ្ញុំអត់ទម្លាប់ពេលទៅណាអត់ដឹងម៉ោង។” មិនត្រឹមតែមិនតបទេ គេនៅបើកឡានទៅមុខធ្វើមិនដឹងទៀត។ អេ… ម្តុំនេះដូចធ្លាប់ស្គាល់! ខ្ញុំរកនឹកថា ទីនេះគឺនៅម្តុំណានៅឯសម័យថ្មី។ “ចង់នៅក្នុងនេះរហូតឬអី?” គេហៅខ្ញុំចុះ ព្រោះយើងមកដល់តាំងអង្កាល់ក៏មិនដឹង។ “នែ! ហៅចុះស្រួលបួលទៅប្រកាច់ឬអី?! អឺ… គឺថា ហៅចុះស្រួលៗក៏បាន…” ខ្ញុំកែពាក្យភ្លាម ព្រោះមិនចង់អោយគេចាប់កាច់កកប់នៅទីនេះ។ វោវ! ហាងនាឡិកាធំស្មើរហាងមាសទៅហើយ! មានគ្រប់ម៉ូតតែម្តង! “សួស្តីថៅកែតូច!” សម្លេងនារីម្នាក់ ស្លៀកពាក់បែបចិន ដើរមកអោនដាក់គូអ៊ីងយ៉ាង។ ខ្ញុំបានត្រឹមញញឹមដាក់នាង រួចដើរតាមគេទៅបន្ទប់មួយ។ “អូហូ! ស្អាតជាងនៅអ៊ីអនទៀតនេះ!” អ្នកនៅក្នុងបន្ទប់ស្ងាត់ ព្រោះមិនដឹងខ្ញុំនិយាយពីអី។ “អឺ… គឺថាស្អាត! ហិហិហិ…” ខ្ញុំងើបមុខឡើង និយាយកែសម្រួលពាក្យវិញ។  កំពុងតែសម្លឹងម៉ូតដែលត្រូវចិត្ត​ ដៃខ្ញុំក៏ត្រូវគូអ៊ីងយ៉ាងទាញទៅស៊កនាឡិកាអោយ។ “ពាក់មួយនេះហើយ!” ថារួចគេក៏អូសខ្ញុំចេញមក ហើយឡើងឡានទៅផ្ទះវិញ។ តាមផ្លូវមកវិញ ខ្ញុំរៀបសួរគេពីរឿងជាច្រើន តែពេលក្រឡេកឃើញគេមុខមាំស្ងៀមស្ងាត់ ខ្ញុំក៏លេបសំណួរចូលពោះវិញអស់… - “អូយ៎!” “ដើរមិនបើកភ្នែកទេឬយ៉ាងម៉េច?” “នែ! លោកដើរៗក៏ឈប់ឆ្ងក់! ខ្ញុំចាប់ហ្រ្វាំងម៉េចនឹងទាន់?!” ដើរសុខៗក៏ឈប់ ហើយនៅមកថាអោយគេទៀត! “ដើរតាមផ្លូវនេះទៅ រួចបត់ចុះជណ្តើរបន្តិច គឺដល់កន្លែងងូតទឹកហើយ។” គេចង្អុលប្រាប់ផ្លូវ។ “ចុះយប់នេះ ខ្ញុំគេងនៅឯណា?” “ហឹស?” គេលើកចញ្ចើមម្ខាង ទំនងចង់អោយខ្ញុំបញ្ជាក់សំណួរ។ “គឺថា… នេះបន្ទប់លោក! ចុះបន្ទប់ខ្ញុំ?” “នាងមកទីនេះជាឋានៈអ្វី?...” មិនត្រឹមតែនិយាយទេ គេនៅដើរមកជិត ហើយយកមុខសង្ហារៗគេមកជិតខ្ញុំទៀត។ “តិចថប់ដង្ហើមស្លាប់!” និយាយរួច គេថយចេញហើយដើរទៅបើកទ្វារបន្ទប់គេ។ “ចង់ដេកក្រៅបន្ទប់?...”...

Read more →

រឿង ខ្សែដៃរូបផ្កា (ភាគទី២)

Posted by Team GooShop on

រឿង ខ្សែដៃរូបផ្កា (ភាគទី២)

អាម៉ា ជាមនុស្សល្អទេតើ! អ្នកនិពន្ធ៖ ដំឡូង រក្សាសិទ្ធដោយ៖ ហ្គូសប ខ្ញុំដើរមកវិញ រុញទ្វារថ្មមៗ ព្រោះខ្លាចភ្ញាក់មនុស្សម្នាក្នុងផ្ទះ។ កំពុងតែរុញទ្វារ ក៏មានពន្លឺភ្លើងចង្កៀងភ្លឺឡើង។ “សុំទោស! ខ្ញុំប្លែកភ្នែកពេក ទើបដើររៀងជ្រុល…” អាម៉ាដើរមកអង្គុយលើកៅអីឈើគាត់ ហើយនិយាយភាសាចិនម្នាក់ឯង ធ្វើអោយខ្ញុំបានត្រឹមធ្វើមុខឆ្ងល់។ “អាម៉ា! ម៉េចក៏ដូចជាចិត្តល្អដាក់ខ្ញុំម្ល៉េះ?” គាត់មិនបានតប ទើបខ្ញុំនិយាយបន្ត “ពេលខ្ញុំទៅដល់ទីនោះ ខ្ញុំអាចមកលេងអាម៉ាបានទេ? ខ្ញុំអាចដើរហើរបានទៀតទេ? គេនឹងធ្វើបាបខ្ញុំទេ? ខ្ញុំគ្រាន់តែទៅក្នុងនាមជាប្រពន្ធក្លែងក្លាយរបស់អាគាត់ជឺយាននោះទេត្រូវទេ? ពេលការងារចប់ ខ្ញុំនឹង​មានសេរីភាពវិញហើយត្រូវទេ?” ខ្ញុំសួរបែបមិនដកដង្ហើម។ អាម៉ាគាត់សម្លឹងមុខខ្ញុំហើយក៏និយាយសំលេងបែបស្រាលៗ៖ “កុំនិយាយភាសាប្លែកៗ!” ហើយគាត់ក៏ងើបឡើងរួចនិយាយបន្ត “ចូលដេកទៅ! យើងចេញទៅព្រឹកស្អែក ហើយខោអាវនៅលើតុ។” ខ្ញុំសម្លឹងមើលគាត់ដើរចូលក្នុងវិញ ហើយបានត្រឹមអង្គុយសម្លឹងភ្លើងចង្កៀង។ ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនដឹងថាខ្លួនឯងភ័យឬអត់ ពេលមកជួបរឿងបែបនេះ ព្រោះខ្ញុំគិតថាវាដូចនៅក្នុងក្តីស្រមៃនៅឡើយ។ ព្រោះអារឿងឆ្លងភពឆ្លងវេហានេះ វាមានតែក្នុងរឿងប៉ុណ្ណោះ។ ហើយម្យ៉ាង បើរកផ្លូវទៅវិញមិនបាន ខ្ញុំក៏ប្រហែលត្រូវចោលជីវិតនៅទីនេះ។ ខ្ញុំបារម្ភតែអ្នកនៅខាងនោះទេ។ មិនដឹងអ្នកផ្ទះដើររកខ្ញុំយ៉ាងណាខ្លះទេ។ តែពាក្យលា ក៏មិនបាននិយាយ… បងៗលក់តែបៃតង ឆ្ងល់យ៉ាងណាទៅ ពេលបាត់ម៉ូយដុំដូចខ្ញុំបែបនេះ! ហឹម... អាគាត់មុខស្អាត សម្លេងក្រុកក្រាក់ៗ ធ្វើអោយខ្ញុំស្ទុះងើបឡើងមក។ “ហូយ៎! ខ្ញុំភ័យសឹងស្លាប់!” “ដេកទ្រមក់បែបនេះ បើឯងទៅដល់គ្រួសារត្រកូលឈិន ឯងត្រូវគេវាយមិនខាន!” អាម៉ានិយាយមកបែបតឹងចិត្ត។  “នេះម៉ោងប៉ុន្មានហើយ អាម៉ា?” “៥ហើយ!” “អាម៉ា! ខ្ញុំសុំនាឡិកាមួយបានទេ? ខ្ញុំសុំអាចាស់ៗក៏បានដែរ គ្រាន់មានម៉ោងមើល។” “ចាំទៅសុំអ្នកនៅទីនោះទៅ! មាត់ឯងចឹងដឹងតែសុំបានហើយ។ ងូតទឹករៀបចំខ្លួនទៅ! បបរឆ្អិនហើយ។”  ក្លិនឈ្ងុយសាច់ជ្រូកលីងធ្វើអោយពោះខ្ញុំកូរគ្រូកៗ។ “អីយ៉ា! មានឃីនឆាយផង! អាម៉ានៅម្នាក់ឯងទេឬ? ចុះអាហ៊ាមុខកាចៗម្សិលម៉ិញ?” “ជៀកលឿនៗទៅ!” “ចា៎!” ពេលហូបបបរហើយ ខ្ញុំក៏លើកចានទៅលាង។ ខ្ញុំដើរចុះមកដល់ក្រោម ក៏ឃើញមានមនុស្សម្នាអ៊ូរអរ ហើយមានសុទ្ធតែកង់តាមដងផ្លូវ។ បើបានថតទុកមិនដឹងជាល្អយ៉ាងណា ព្រោះទូរស័ព្ទខ្ញុំ វាអស់ថ្មរលត់បាត់ទៅហើយ… អាម៉ាហៅស៊ីក្លូមកឈប់ រួចហៅខ្ញុំអោយឡើងអង្គុយ ហ្នឹងអាលបានទៅ។ ជិះបានរៀងឆ្ងាយគួរសម ខ្ញុំចាប់ផ្តើមដឹងហើយថា ខ្លួនឯងនៅម្តុំណា។ ស៊ីក្លូបានឈប់នៅមុខរោងកុនមនោរម្យ ដូចដែលអាម៉ាបានប្រាប់ពីម្សិល។ តាមពិត ទីនេះគឺនៅទល់មុខបេនឡានផ្សារដើមគរយើងហ្នឹង​ឯង! អាម៉ាហុចលុយអោយពូស៊ីក្លូ រួចគាត់ដើរឆ្លងមកផ្ទះមួយរៀងធំកាច់ជ្រុងម្ខាងទៀត ដែលមានអ្នកអង្គុយមុខផ្ទះសុទ្ធតែកាចៗ។...

Read more →

9 Books to Read in October

Posted by Team GooShop on

9 Books to Read in October

Are you in search of books to read in October? Here’re a list and links to download the books you probably need. 1. Leadershift - John C. Maxwell : https://www.mediafire.com/file/7ziga9r9yugqnha/Leadershift_-_John_C._Maxwell.mobi/file 2. Hinch Yourself Happy - Mrs. Hinch : https://www.mediafire.com/file/c3m450obgqpvg6l/Hinch_Yourself_Happy_-_Mrs_Hinch.mobi/file 3. Rebel Ideas - Matthew Syed : https://www.mediafire.com/file/r5ui2b19xvd1q33/Rebel_Ideas_-_Matthew_Syed.mobi/file 4. Badass Habits - Jen Sincero : https://www.mediafire.com/file/4fnd6yy0dx2v4jj/Badass_Habits_-_Jen_Sincero.mobi/file 5. His Needs, Her Needs - Willard F. Harley Jr. : https://www.mediafire.com/file/g2d89fskcrmree1/His_Needs%252C_Her_Needs_-_Willard_F._Harley_Jr_.mobi/file 6. The Sum of Us - Heather McGhee : https://www.mediafire.com/file/g5qgkns7pvlgy7t/The_Sum_of_Us_-_Heather_McGhee.mobi/file 7. 12 Months to $1 Million - Ryan Daniel Moran : https://www.mediafire.com/file/zxc7kftaejtbt4j/12_Months_to_%25241_Million_-_Ryan_Daniel_Moran.mobi/file 8. I Hear You - Michael S. Sorensen : https://www.mediafire.com/file/x2mh4w66t1eqgy7/I_Hear_You_-_Michael_S._Sorensen.mobi/file 9....

Read more →

លោកសេដ្ឋី Warren Buffett និង Bill Gates យល់ស្របដូចគ្នាថា សៀវភៅសម័យបុរាណឆ្នាំ ១៩៦៩ មួយនេះនៅតែរក្សាតំណែងជា សៀវភៅដែលនិយាយពីពាណិជ្ជកម្មដ៏ល្អជាងគេបំផុត នាសម័យណាៗទាំងអស់—ទាំងនេះជាមូលហេតុនៃការលើកឡើងមួយនេះ

Posted by Team GooShop on

លោកសេដ្ឋី Warren Buffett និង Bill Gates យល់ស្របដូចគ្នាថា សៀវភៅសម័យបុរាណឆ្នាំ ១៩៦៩ មួយនេះនៅតែរក្សាតំណែងជា សៀវភៅដែលនិយាយពីពាណិជ្ជកម្មដ៏ល្អជាងគេបំផុត នាសម័យណាៗទាំងអស់—ទាំងនេះជាមូលហេតុនៃការលើកឡើងមួយនេះ

លោកសេដ្ឋី Warren Buffet និង Bill Gates យល់ស្របថា សៀវភៅដែលមានចំណងជើង «ដំណើរផ្សងព្រេងក្នុងវិស័យពាណិជ្ជកម្ម រឺ Business Adventures» ដែលនិពន្ធដោយលោក John Brooks គឺជាសៀវភៅដ៏ល្អបំផុត ក្នុងចំណោមសៀវភៅដែលនិយាយពីពាណិជ្ជកម្មទាំងអស់ ដែលបានតាក់តែងឡើង។សៀវភៅនេះត្រូវបានបោះពុម្ពរវាង៥០ឆ្នាំមុន ប៉ុន្តែវានៅតែអាចយកមកប្រើប្រាស់ក្នុងការធ្វើពាណិជ្ជកម្មក្នុងសម័យនេះបាន។ ខាងក្រោមនេះជាមូលហេតុដែលថា សៀវភៅនេះគឺជាសៀវភៅដែលចាំបាច់ត្រូវតែអានដើម្បីទទួលបាននូវបទពិសោធន៍ដ៏ថ្លៃថ្លាពីការធ្វើពាណិជ្ជកម្ម និងការរស់នៅផងដែរ។   អត្ថបទដើម៖ https://cnb.cx/3lKo9KN ទាញយកសៀវភៅអេឡិចត្រូនិចនេ៖ Click Here

Read more →

The 14th GooReaders Gathering

Posted by Team GooShop on

The 14th GooReaders Gathering

On January 2020, GooReaders Gathering were having a long table discussion, which we had never done before, at Noir 360. The discussion was about kindness and many book recommendations. Let’s have more insightful discussions after COVID-19 pandemic ends. We hope to see you all again soon, GooReaders 😃

Read more →


Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS