Betty White៖ «អ្នកមិនត្រូវចុះចាញ់ឡើយ» នេះជាដំបូន្មានដែលប្រកបដោយគតិបណ្ឌិតចំនួនប្រាំ ពីតារានារីជាទីស្រឡាញ់ម្នាក់នេះ

Posted by Team GooShop on


នៅឆ្នាំ២០១៨
Betty White ដែលបានទទួលមរណភាពនៅអាយុ ៩៩ឆ្នាំ គាត់បាននិយាយប្រាប់ទស្សនាវដ្តីParade អមដោយការសើចរបស់គាត់ថា គាត់ចង់អោយមនុស្សគ្រប់គ្នាចងចាំគាត់ថា ជាមនុស្សដែលពោរពេញដោយភាពកក់ក្តៅ។

លោកស្រី White ត្រូវបានមនុស្សគ្រប់គ្នាស្រឡាញ់ចូលចិត្តពីភាពវិជ្ជមាន ភាពរស់រវើក ព្រមទាំងក្រមសីលធម៌ការងារដ៏អស្ចារ្យរបស់គាត់៖ នៅឆ្នាំ២០១៤  លោកស្រី White បានជាប់កំណត់ត្រាពិភពលោក ហ្គីណេស សម្រាប់តារាស្រីផ្នែកកម្សាន្តលើទូរទស្សន៍ដ៏យូរជាងគេបំផុត។ គាត់ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទូរទស្សន៍នៅក្នុងឆ្នាំ១៩៣៩ និងសម្តែងក្នុងកម្មវិធីជាច្រើនដូចជា The Mary Tyler Moore Show, The Carol Burnett Show, រឿង The Golden Girls ព្រមទាំងរឿង Hot in Cleveland ផងដែរ។ ទន្ទឹមនឹងនេះ គាត់ ថែមទាំងជាអ្នករៀបចំកម្មវិធី Saturday Night Live នៅអាយុ ៨៨ឆ្នាំទៀតផងដែរ។ បើយោងតាម IMDB.com តួនាទីនៅក្នុងទូរទស្សន៍ចុងក្រោយបំផុតរបស់ លោកស្រី White គឺនៅក្នុងឆ្នាំ២០១៩ ដែលគាត់បានបញ្ចូលសម្លេង នៃតួអង្គគំនូរជីវចល Bitey White នៅលើភាពយន្តទូរទស្សន៍ខ្នាតខ្លីដែលហៅថា Forky Asks a Question

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តារានារីរូបនេះបានបន្សល់ទុកនូវដំបូន្មាន ប្រកបដោយគតិបណ្ឌិត ទាំងលើផ្លូវជីវិត និងការងារ។ ដើម្បីជាកិត្តិយសដល់ លោកស្រី White ចំពោះជីវិតអាជីពដ៏យូរអង្វែងរបស់គាត់ខាងក្រោមនេះគឺជាដំបូន្មានដ៏ល្អបំផុតពីគាត់។

ដំបូន្មានលើចំណង់ចំណូលចិត្ត

«មនុស្សគ្រប់រូបត្រូវមានចំណង់ចំណូលចិត្តទៅលើអ្វីមួយ ទើបជីវិតយើងគួរឱ្យចាប់អារម្មណ៍» លោកស្រីWhite បានសរសេរឃ្លានេះនៅក្នុងសៀវភៅរបស់គាត់ដែលនិពន្ធក្នុងឆ្នាំ២០១១ មានចំណងជើងថា៖ If You Ask Me (And of Course You Won’t)

គាត់បានសរសេរទៀតផងដែរថា៖ «ប្រសិនបើអ្នករស់នៅដោយ គ្មានសេចក្តីប្រាថ្នាអ្វីនោះ អ្នកអាចដើរឆ្លងកាត់ជីវិតមួយនេះ ដោយគ្មានបន្សល់ទុកនូវកេរដំណែលអ្វីឡើយ។»

ដំបូន្មានលើអាកប្បកិរិយា

ចូរធ្វើជាមនុស្សសុទិដ្ឋិនិយមម្នាក់។ គាត់បាននិយាយបន្ទាប់ថា៖ «គួរសម្លឹងមើលតែផ្នែកវិជ្ជមាននៃជីវិតបានហើយ តែមិនត្រូវរស់នៅលើផ្នែកអវិជ្ជមាននោះឡើយ។ ធ្វើជាមនុស្សអវិជ្ជមាន ពិតជាចាយថាមពលច្រើនណាស់»

គាត់បាននិយាយទៀតថា ការលេងសើចគឺចាំបាច់។ 

«កុំដាក់កំហិតលើខ្លួនឯងខ្លាំងពេក។ អ្នកអាចកុហកអ្នកដទៃបាន ប៉ុន្តែអ្នកមិនអាចកុហកខ្លួនឯងបានឡើយ»

ដំបូន្មានលើការប្តេជ្ញាចិត្ត

យោងទៅតាម ទស្សនាវដ្តី Parade, លោកស្រី White ត្រូវបានគេបដិសេធម្តងហើយម្តងទៀត នៅពេលដែលគាត់ព្យាយាមក្លាយខ្លួនជាតារាសម្តែងម្នាក់ ព្រោះគាត់ត្រូវបានគេយល់ឃើញថា មិនសមទំនងក្នុងកាមេរ៉ានោះឡើយ។ ទោះបីជាយ៉ាងណា គាត់នៅតែស៊ូបន្តទៀត។

លោកស្រី White បានប្រាប់ ទស្សនាវដ្តី Parade ក្នុងឆ្នាំ២០១៨ ថា «អ្នកត្រូវតែស៊ូបន្តទៀត» «អ្នកមិនត្រូវចុះចាញ់ឡើយ»  

ដំបូន្មានលើការងារនិងចំណង់ចំណូលចិត្ត

លោកស្រី White ធ្លាប់និយាយថា ពាក្យ "ចូលនិវត្តន៍" មិនមាននៅក្នុងវចនានុក្រមរបស់គាត់នោះទេ។លោកស្រី បានប្រាប់ Katie Couric ក្នុងឆ្នាំ ២០១៧ ថា វាពិតជាសំខាន់ណាស់ ក្នុងការដែលយើងនៅតែអាចបន្តធ្វើការងារជានិច្ច។

លោកស្រី White បាននិយាយថា «វាមិនពិបាកទេ ក្នុងការស្វែងរកអ្វីដែលអ្នកចាប់អារម្មណ៍ធ្វើ ប៉ុន្តែការរីករាយនិងពេញចិត្តក្នុងការធ្វើវា គឺវាមិនមែនជារឿងងាយស្រួលឡើយ។ ហើយខ្ញុំគិតថា ការរីករាយនិងពេញចិត្តនេះហើយ ដែលអាចធ្វើឱ្យអ្នកអត់ធន់ក្នុងការធ្វើអ្វីមួយបានយូរ»

ដំបូន្មានលើអាជីពការងារ

លោកស្រី White បានប្រាប់ទស្សនាវដ្តី Parade ក្នុងឆ្នាំ២០១៨ ថា ដំបូន្មានលើអាជីពការងាររបស់គាត់មួយសម្រាប់ផ្ញើរទៅកាន់មនុស្សវ័យក្មេងគ្រប់គ្នានោះគឺថា អ្នកគួរធ្វើការងារដោយមានការប្រុងប្រៀបខ្លួនជាមុន«កុំគិតថា អ្នកអាចធ្វើអ្វីមួយបានល្អ ដោយគ្មានការរៀបចំផែនការទុកជាមុននោះឡើយ ពីព្រោះ វាមិនអាចទៅរួចនោះទេ»

គាត់បាននិយាយទៀតថា ទោះបីជា នៅក្នុងអាជីពជាអ្នកសម្តែងក៏ដោយ «វាមានភាពសប្បាយរីករាយក្នុងការធ្វើការក៏ពិតមែន ប៉ុន្តែអ្នកត្រូវយកចិត្តទុកដាក់លើវា ព្រោះវា ក៏ជាអាជីពពិតប្រាកដមួយផងដែរ»

 

ប្រភពអត្ថបទដើម 


Share this post



← Older Post Newer Post →


Leave a comment

Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS