Book Review: The Discomfort Zone by Marcia Reynolds
Posted by Team GooShop on
តើអ្នកគឺជាអ្នកដឹកនាំម្នាក់ឬ?
អ្នកប្រហែលជាយល់ច្បាស់ពីការលំបាក ក្នុងការសន្ទនាដើម្បីដោះស្រាយបញ្ហាណាមួយ ជាមួយសមាជិកក្រុមអ្នកហើយ។ តាមរយៈសៀវភៅ The Discomfort Zone អ្នកគួរធ្វើទំនាក់ទំនងនោះ ដោយត្រាប់តាមពាក្យកាត់ថា DREAM៖
D-Determine the goal ឬ ការកំណត់គោលដៅ
អ្នកគួរមានគោលដៅច្បាស់លាស់ក្នុងការសន្ទនាថា តើបញ្ហាអ្វីដែលអ្នកចង់ដោះស្រាយជាមួយសមាជិកក្រុមអ្នក។ អ្នកអាចចាប់ផ្តើមដោយការសួរពីគំនិតគេផ្ទាល់ថា តើគេនឹងធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហានោះ។
R-Reflect on the past ឬ ការឆ្លុះបញ្ចាំងពីអតីតកាល
អ្នកគួរចំណាយពេលស្តាប់ពីមូលហេតុ ដែលនាំឱ្យបញ្ហាកើតឡើង ពីសមាជិកក្រុមអ្នកផ្ទាល់ជាមុនសិន។ អ្នកអាចនិយាយសង្ខេបពីអ្វីដែលអ្នកបានស្តាប់ ដើម្បីបញ្ជាក់ថា អ្នកពិតជាយល់ពីអ្វីដែលគេបានបកស្រាយពិតមែន។
E-Explore the blind spots ឬ ស្វែងរកចំណុចកំបាំង
នៅពេលដែលអ្នកបានស្តាប់ដំណើររឿងសព្វគ្រប់ហើយ អ្នកគួរស្វែងរកចំណុចណាមួយដែលជាមូលហេតុកំបាំង ដែលសមាជិកក្រុមអ្នកពុំបានចាប់អារម្មណ៍ ហើយវាជាមូលហេតុដែលនាំឱ្យបញ្ហាកើតមានឡើង។
A-Acknowledge ឬ ទទួលស្គាល់បញ្ហានិងដំណោះស្រាយ
នៅពេលដែលសមាជិកក្រុមអ្នកបានស្តាប់ និងយល់ពីទស្សនៈមួយជ្រុងទៀតរបស់អ្នករួច អ្នកគួរសួរបញ្ជាក់ថាតើគេយល់ឃើញយ៉ាងណាខ្លះ ចំពោះទស្សនៈនិងដំណោះស្រាយ ដែលអ្នកបានលើកឡើងទៅកាន់គេ ដើម្បីបង្ហាញពីការទទួលស្គាល់ នូវចំណុចដែលនាំឱ្យបញ្ហាកើតមានឡើង។
M-Make a commitment ឬ ប្តេជ្ញាចិត្តក្នុងការធ្វើសកម្មភាព
ស្ថានភាពខ្លះតម្រូវឱ្យសមាជិកក្រុមនោះ ធ្វើសកម្មភាពភ្លាមៗ ក្នុងការដោះស្រាយបញ្ហា ដោយមានការដាក់កាលវិភាគច្បាស់លាស់។ ហើយស្ថានភាពខ្លះទៀត តម្រូវឱ្យគេគិតពិចារណាបន្ថែមទៀតផងដែរ។ អ្នកអាចណាត់ជួបគេម្តងទៀត ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនៃការសន្ទនារបស់អ្នក។