៩ ចំណុចអំពីសៀវភៅ Talk Like TED
Posted by Team GooShop on
TED គឺជាកម្មវិធីដែលពិភពលោកទទួលស្គាល់ថា ជាបណ្តុំនៃការចែករំលែកគំនិតថ្មីៗ ដោយការនិយាយជាសាធារណៈ ដែលមានចាប់តាំងពីឆ្នាំ 1984។ តាមរយៈការស្រាវជ្រាវលើ TED Talks ចំនួន 500 ខាងក្រោមនេះជាចំណុចសំខាន់ៗ ក្នុងការនិយាយជាសាធារណៈ៖
Passion: បើអ្នកពិតជាចង់ចែករំលែកពីគំនិតរបស់អ្នក សាធារណៈជនក៏នឹងចង់ស្តាប់ពីការនិយាយរបស់អ្នកផងដែរ។
Storytelling: នៅពេលដែលអ្នកនិទានរឿង ទស្សនិកជននឹងស្រមើរស្រមៃ ហើយយល់ពីប្រធានបទរបស់អ្នកបានលឿន។
Gesture: កាយវិការរបស់អ្នក ក៏គួរបង្ហាញពីទំនុកចិត្តខ្ពស់ផងដែរ ទើបសាធារណៈជនមានទំនុកចិត្តក្នុងការទទួលយកគំនិតរបស់អ្នក។
Novel: អ្នកគួរនាំយកព័ត៌មានថ្មីៗ ដែលមនុស្សទូទៅពុំដឹង នោះពួកគេនឹងផ្តល់ចំណាប់អារម្មណ៍ខ្ពស់លើការនិយាយរបស់អ្នក។
Moment: អ្នកគួររួមបញ្ចូលព្រឹត្តិការណ៍កម្រណាមួយ ដែលនាំឱ្យទស្សនិកជនភ្ញាក់ផ្អើល ពីការធ្វើបទបង្ហាញរបស់អ្នក។
Humor: ការនិយាយរឿងកំប្លែង នាំមកនូវភាពលេចធ្លោម្យ៉ាង ដែលអាចឱ្យទស្សនិកជន មើលមកអ្នកក្នុងផ្លូវវិជ្ជមាន។
Short: ការនិយាយជាសាធារណៈតាមបែប TED គឺមានរយៈពេលខ្លី (18នាទី) ហើយក្របដណ្តប់លើ ៣ចំណុច ដែលមានខ្លឹមសារគាំទ្រប្រធានបទមួយតែប៉ុណ្ណោះ។
Senses: ការធ្វើបទបង្ហាញរបស់អ្នកនឹងកាន់តែគួរឱ្យចងចាំ កាលណាអ្នកនាំទស្សនិកជនឱ្យប្រើប្រាស់ញាណកាន់តែច្រើនក្នុងការស្តាប់ ដូចជាការមើលរូបភាព និងពាក្យគន្លឹះលើស្លាយជាដើម។
Repetition: អ្នកអាចសង្កត់ធ្ងន់លើឃ្លាណាមួយ ដែលអ្នកចង់ឱ្យគេចងចាំ ដោយនិយាយឃ្លានោះ ដដែរៗឡើងវិញ។
ពីសៀវភៅ Talk Like TED 📖
Copyright ©2015-2022 GooShop.
Share this post
- 0 comment
- Tags: bookreview, carminegallo, gooshop, talkliketed