នេះគឺជាសៀវភៅ៣ក្បាល ដែលនឹងផ្លាស់ប្តូរការគិតរបស់អ្នកទៅលើការងារនិងភាពជោគជ័យ បើយោងទៅតាមគ្រូបង្វឹកផ្នែកអាជីពការងារមួយរូប
Posted by Team GooShop on
អាថ៌កំបាំងនៃភាពជោគជ័យ ភាគច្រើនអាចរកឃើញបាន នៅក្នុងធ្នើសៀវភៅដែលមានសៀវភៅដ៏ច្រើនសម្បូរបែប។ អ្នកជំនួញល្បីៗនៅក្នុងពិភពលោកនេះ ដែលមានដូចជា លោក Bill Gates និងលោក Warren Buffett គឺជាអ្នកដែលចូលចិត្តអានសៀវភៅ និងមានមោទនភាពយ៉ាងខ្លាំងលើការអាន។ លោកទាំងពីរបានលើកឡើងថា ការអាន ជាទម្លាប់ដ៏សំខាន់ក្នុងការជំរុញភាពច្នៃប្រឌិត និងពង្រីកការយល់ដឹងអំពីពិភពលោកនេះ។
សៀវភៅ ក៏អាចជួយបំផុសគំនិត និងណែនាំផ្លូវអ្នក ក្នុងការឆ្លងកាត់គ្រាលំបាកផងដែរ។ កញ្ញា Emily Liou ដែលជាគ្រូបង្វឹកមួយរូប ផ្នែកសុភមង្គលលើអាជីពការងារ តែងតែណែនាំសៀវភៅបីក្បាលទៅកាន់អតិថិជនរបស់គាត់ ដែលចង់ផ្លាស់ប្តូរអាជីព ឬចង់ស្វែងរកភាពរីករាយក្នុងការងារ។
ដូច្នេះ ប្រសិនបើអ្នកកំពុងស្វែងរកគំនិតថ្មីៗ ឬសៀវភៅល្អៗសម្រាប់អាននាចុងសប្តាហ៍នេះ អ្នកគួរពិចារណាជ្រើសរើសសៀវភៅ ដែលណែនាំដោយកញ្ញា Emily Liou ដូចខាងក្រោមនេះ៖
- ‘A Happy Pocket Full of Money: Infinite Wealth and Abundance in the Here and Now’ By David Cameron Gikandi
- ‘The Start-up of You: Adapt to the Future, Invest in Yourself, and Transform Your Career’ By Reid Hoffman and Ben Casnocha
- ‘Designing Your Life: How to Build a Well-Lived, Joyful Life’ By Bill Burnett and Dave Evans