ស្នាមញញឹមដែលខ្ញុំចងចាំ

Posted by Team GooShop on

អ្នកធ្លាប់ចងចាំស្នាមញញឹមរបស់នរណាម្នាក់ ដែលអាចធ្វើឱ្យជីវិតអ្នក ស្រាប់តែមានន័យជាងមុនទេ?
នៅថ្ងៃអាទិត្យមួយ ខ្ញុំបានទៅញាំអាហារថ្ងៃត្រង់ជាមួយមិត្តខ្ញុំម្នាក់។ វាជាថ្ងៃដែលខ្ញុំមានទុក្ខកង្វល់ជាច្រើនក្នុងចិត្ត ដោយពិបាកក្នុងការបរិយាយ។ បើរ៉ាយរ៉ាប់ទីនេះ អាចធ្វើឱ្យអ្នកអានឈឺក្បាលក៏ថាបាន។ ចៃដន្យអី គ្រានោះមាននារីម្នាក់ដែលមិត្តខ្ញុំស្គាល់ បានចូលរួមញាំអាហារថ្ងៃត្រង់ជាមួយពួកយើងដែរ។
នាងស្អាតណាស់! ស្នាមញញឹមលើផ្ទៃមុខនាង គួរឱ្យចង់គយគន់មែនទែន។ ពេលនាងញញឹម ភ្នែករបស់នាងហាក់ចេញពន្លឺ។ ពេលនាងនិយាយ ស្នាមញញឹមនោះមាននៅលើផ្ទៃមុខនាងជានិច្ច។ រំពេចនោះ ទុក្ខកង្វល់ទាំងឡាយរបស់ខ្ញុំក៏បានរសាត់បាត់ទៅ ហើយស្នាមញញឹមរបស់នាង ដិតដាមក្នុងចិត្តខ្ញុំជានិច្ច។
ស្នាមញញឹមមួយនោះបានផុសឡើង ក្នុងការគិតរបស់ខ្ញុំម្តងហើយម្តងទៀតពេញមួយសប្តាហ៍ ហើយខ្ញុំក៏អាចបញ្ឈប់ទុក្ខកង្វល់របស់ខ្ញុំបានមួយរយៈ ដោយការស្ញោចសរសើរពីស្នាមញញឹមដ៏ឥតខ្ចោះនោះ វាជាស្នាមញញឹមដែលអាចទាញខ្ញុំចេញពីពិភពដ៏ងងឹតបាន។
អ្នកដឹងទេ? ខ្ញុំគិតថា ស្នាមញញឹមពិតជាស្រស់ស្អាតណាស់។ ពេលខ្លះជីវិតយើងពិតជាងងឹតពេកហើយ តែស្នាមញញឹមមួយ អាចធ្វើឱ្យយើងដើរក្នុងជីវិតនេះ ពោរពេញដោយពន្លឺវិញក៏ថាបាន។ ដូចនេះ យើងគួរផ្តល់ស្នាមញញឹមទៅកាន់មនុស្សឱ្យបានច្រើន ពីព្រោះ ពិភពលោកនេះអាចមានមនុស្សជាច្រើនដែលកំពុងត្រូវការវា…
Happy International Day of Happiness!
Copyright ©2015-2023 GooShop.

Share this post



← Older Post Newer Post →


Leave a comment

Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS